រថយន្តម៉ាសស្តែសមួយគ្រឿងបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បង្គោលភ្លើងមួយដើម រថយន្តកល់ទូជាប់ទៅមុខលែងរួច
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកស្តេសមួយគ្រឿងក្នុងល្បឿនលឿន រេចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បង្គោលភ្លើងអស់មួយដើម ចំណែករថយន្តកល់ទ្រូងជាប់ទៅមុខលែងរួច។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង១១នឹង៣០ នាទីយប់ ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តម៉ាសស្តែសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2U 5038បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅឆ្វេងដៃបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បង្គោលភ្លើងមួយដើមរៀបដល់ដី ហើយរថយន្តកល់ជាប់ទ្រូងទៅមុខលែងរួច ចំណែកឯម្ចាស់រថយន្តបង្កបានគេចចេញពីរទីតាំងកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ដោយនិនសុភ័ស្ត
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។