ត្រី នឹង​ចាប់ផ្តើម​ត្រូវ​ច្រើន​ចាប់ពី​ថ្ងៃ ៨​កើត​រហូត ដល់​ថ្ងៃ​១០​កើត

​ភ្នំពេញ​៖ ឯកឧត្តម អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល បាន​បញ្ជាក់ថា ត្រី​នឹង​ចាប់ផ្តើម​ត្រូវ​ច្រើន​ចាប់ពី​ថ្ងៃទី ៨​កើត​រហូតដល់​ថ្ងៃ​១០​កើត ត្រូវ​នឹង​ថ្ងៃទី ២២​ដល់ ថ្ងៃទី ២៤ ធ្នូ ឆ្នាំ ២០២០​។

​ដោយឡែក​នៅ​ថ្ងៃ ៦​កើត​ខែបុស្ស ត្រូវ​នឹង​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ការនេសាទ​ត្រី​ដោយ​ឧបករណ៍​មង​នៅតាម​ដង​ទន្លេសាប​អាច​ទទួល​ទិន្នផល​ប្រមាណ ១៥​ទៅ ៣០​គីឡូក្រាម​។ ដោយឡែក​ដាយ​ត្រី​លេខ ១៣ B និង ១៥C ក្នុង​មួយ​លើក​ដែលមាន​រយៈពេល​ប្រមាណ ៤០ ទៅ​៦០ នាទី អាច​ទទួលបាន​ផល​ត្រី​ពី​ចន្លោះ ២៥០ ទៅ​៤៥០​គីឡូក្រាម​។​

​សូមបញ្ជាក់ថា រដ្ឋបាល​ជលផល បាន​សេចក្តីជូនដំណឹង​រួចមកហើយ ដោយបាន​អំពាវនាវ​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើ​ត្រី​ប្រហុក ផ្អក សម្រាប់​បរិភោគ​ប្រចាំឆ្នាំ សូមមេត្តា​រួសរាន់​មក​ទិញ​ត្រី នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ចាប់ពី​ថ្ងៃទី ២០ ដល់ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close