អន្តរជាតិ

ទីបំផុត គីម ជុង​អ៊ុន និង​ដូ​ណា​ល់​ត្រាំ ចុះហត្ថលេខា​រួមគ្នា​

បន្ទាប់ពី​ជួប​ដែល​ធ្វើឡើង​ពេញ​មួយ​ព្រឹក​ថ្ងៃ​អង្គារ ទីបំផុត​ទៅ លោក គីម ជុន​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង និង​លោក ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​អាមេរិក បានសម្រេច​ចុះហត្ថលេខា​រួមគ្នា​លើ​សេចក្តីថ្លែងការណ៍​រួម មុននឹង​មេដឹកនាំ​ទាំងពីរ​ប្រទេស​នេះ​គ្រោង​នឹង​ចាក​ចេញពី​ប្រទេស​សឹង្ហ​បុរី​នៅ​រសៀល​នេះ​។​

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន CNN បាន​ឲ្យ​ដឹងថា ក្នុងពេល​ចុះហត្ថលេខា​នោះ លោក គីម ជុង​អ៊ុន បាន​ថ្លែងថា អតីតកាល​ត្រូវ​ទុក​មួយ​ឡែក ហើយ​គេ​នឹង​ឃើញថា មានការ​ផ្លាស់ប្តូរ​ដ៏​ធំ​មិន​ធ្លាប់មាន​មួយ​។ បន្ទាប់មក​លោក​ក៏បាន​អរគុណ​លោក ត្រាំ ដែល​ធ្វើ​ឲ្យ​កិច្ចប្រជុំ​នេះ​កើតឡើង​ដែរ​។

​ភ្លាមៗ​នោះ​លោក ត្រាំ ក៏​ចាប់ផ្តើម​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​។ ពេល​អ្នកសារព័ត៌មាន​សាកសួរ​ពី​បញ្ហា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង លោក ត្រាំ មិនបាន​ឆ្លើយតប​ភ្លាម​ឡើយ​។ លោក​ងាក​ទៅ​ថ្លែងអំណរគុណ​លោក គីម សិន ជុំវិញ​ការអនុញ្ញាត​ឲ្យ​ជំនួប​នេះ​កើតឡើង​តាម​ការគ្រោងទុក​។ បន្ទាប់មក មេដឹកនាំ​អាមេរិក​ក៏​បញ្ជាក់​បន្ថែមទៀតថា លោក​មាន​ឆន្ទៈ​អញ្ជើញលោក គីម ទៅ​សេត​វិមាន ហើយ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​អាច​នឹង​ចាប់ផ្តើម​ឆាប់ៗ​នេះដែរ​។

​បន្ទាប់ពី​បញ្ចប់​ជំនួប​ប្រវត្តិសាស្ត្រ​នេះ លោក គីម នឹង​ចាក​ចេញពី​សិង្ហ​បុរី​ភ្លាមៗ ទៅកាន់​កូរ៉េខាងជើង​វិញ​។ ចំណែកឯ​លោក ត្រាំ នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​សិន​ដើម្បី​បង្ហាញ​ទៅកាន់​ពិភពលោក​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ប្រវត្តិសាស្ត្រ​នេះដែរ មុននឹង​ធ្វើដំណើរ​ទៅកាន់​អាមេរិក​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

Leave a Reply

Your email address will not be published.

Close