Apple និង​Hyundai សហការគ្នា គ្រោង​ផលិត​រថយន្ត​អគ្គិសនី បើកបរ​ដោយ​ស្វ័យប្រវត្តិ នៅ​ឆ្នាំ​២០២៤

​អាមេរិក​៖ ក្រុមហ៊ុន Hyundai Motor និង Apple Inc មាន​គម្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​សហការ ក្នុង​ការផលិត​រថយន្ត អគ្គិសនី​បើកបរ​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​អំឡុង​ខែមីនា ខាងមុខនេះ ខណៈដែល សង្វាក់​ផលិតកម្ម​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០២៤ នៅក្នុង ទឹកដី​សហរដ្ឋអាមេរិក នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ ។​

​ក្រុមហ៊ុន Hyundai Motor និង​ក្រុមហ៊ុន Apple បាន​ពិភាក្សាគ្នា​លើ​គម្រោង​មួយ​នេះ​អស់​រយៈ​ជា​យូរ​មកហើយ ខណៈដែល​សារព័ត៌មាន​ជាច្រើន​បាន​ផ្សាយ​ថា Apple គ្រោង​នឹង​បង្កើត​រថយន្ត​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​២០២៤ ។​

​ទន្ទឹមគ្នា សារព័ត៌មាន Korea IT News បានចេញ​ផ្សាយ​ដោយ​បញ្ជាក់​ទាំង​ទីតាំង និង​ទំហំ​ទឹកប្រាក់​នៃ​ការវិនិយោគ ប៉ុន្តែ​ក្រោយពី​ចេញផ្សាយ បាន ប៉ុន្មាន ក៏​លុបចោល​ទីតាំង និង​ទំហំ​ទឹកប្រាក់​វិញ ដោយ​រក្សាទុក​ត្រឹមតែ​កាលបរិច្ឆេទ​ប៉ុណ្ណោះ ព្រមទាំង​បញ្ជាក់ថា ក្រុមហ៊ុន​ទាំងពីរ​គ្រោង​នឹងដាក់​ឱ្យ​សាកល្បង​រថយន្ត​អគ្គស​នី​បើកបរ​ដោយ​ស្វ័យប្រវត្តិ​នេះ​នៅ​ឆ្នាំក្រោយ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close