រថយន្តបុកម៉ូតូ ស្លាប់៤នាក់​ និងរបួស៥នាក់ នៅសៀមរាប

ខេត្តសៀមរាប: យ៉ាងហោចណាស់មានមនុស្ស៤នាក់បានស្លាប់នៅនិងកន្លែង​ និង៥នាក់ទៀតរងរបួស​ ក្នុង ហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៏នៅព្រឹក ថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០១៨នេះ​ ដែលស្ដិតនៅលើផ្លូវជាតិលេខ៦ ភូមិ ដំណាក់ស្លាញ ឃំុ សសរស្ដម្ភ ស្រុក ពួក ខេត្ត សៀមរាប ។

បើយោងតាមសំដីរបស់លោក វរសេនីយ៏ឯក ទេព ពំុសែន អធិការនគរបាលស្រុក ករណីគ្រោះថ្នាក់ចរារណ៏ នេះបង្កដោយ រថយន្ត Camry ឆ្លាម ពាក់ស្លាកលេខ ​ភ្នំពេញ 2Q-0932 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ ដោយតៃកុងរត់បាត ហើយបើកពីលិចទៅកើត ដឹកអ្នកដំណើរ៤នាក់ បានទៅបុកម៉ូតូ C125 ពណ័ខ្មៅ បើកបរដោយ ឈ្មោះ សុន សែន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ធ្វើស្រែ ស្នាក់នៅភូមិ ច្រនៀង ឃំុ ព្រៃជ្រូក ស្រុក ពួក ខេត្ត សៀមរាប បើកពីកើតទៅលិច ដឹកប្រពន្ធនិងកូន ២នាក់​ បណ្តាលអោយ អ្នកជិះម៉ូតូស្លាប់ទាំង​អស់។​ ចំណែកអ្នកជិះរថយន្តរងរបួល៥នាក់។

ក្រោយកើតហេតុ កំលាំងជំនាញបានចុះវាស់វែងនឹងដឹកជនរងគ្រោះទៅសង្រោះ។ ចំណែកវត្ថុតាង​ពាក់ព័ន្ធ​ត្រូវបានរក្សាទុកនៅអធិការដ្ធាននគរ​បាលស្រុក។ សព្វជនរងគ្រោះត្រូវបានប្រគល់ជូន ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close