ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំ​​​ពាក់​​​​​​​​​ឋានន្តរ​​​ស័ក្តិ ប្រ​​​គល់​​​ប័ណ្ណ​​​សរ​​​សើរ និងលិ​​​ខិត​​​​​​សរ​​​សើរ​​​​​​ជូន​​​​​​ដល់​​​មន្រ្តី​​​នគរ​​​បាល​​​ជាតិ​​​នៃ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​កំ​​​ពង់​​​ចាម

កំពង់ចាម ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងសហការី និងឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បាន​​​អញ្ជើញ​​​ជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ប្រគល់ប័ណ្ណសរសើរ និង លិខិតសរសើរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ពិធីនេះមានសមាសភាពចូលរួមមានដូចជា គណ:ប្រតិភូអមដំណើរ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រីនាយរងការិយាល័យ លោកអធិការស្រុក ក្រុងទាំង១០ ចូលរួមសរុបចំនួន២៧២នាក់ ។

ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឡើងអានរបាយការណ៍ស្វាគមន៍។ បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ប៉ិង បូរ៉ា នាយការិយាល័យលើកសរសើរ បានឡើងអានព្រះរាជក្រិត អនុក្រិត្យ និងប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្តីម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីតម្លើងឋានន្តរស័ក្តិមន្រ្តីនគរបាលជាតិនិងអានអនុក្រិត្យ និងប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខដំណែង តម្លើងឋានន្តរស័ក្តិ និងទទួលប័ណ្ណសរសើរ លិខិតសរសើរ ដល់មន្ត្រីនគរបាលជាតិ ដែលមានស្នាដៃ ក្នុងកិច្ចការងារការពារថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។
+ ផ្ទេរភារកិច្ចតែងតាំងមុខតំណែងចំនួន ៧៧ រូប
-ផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងចំនួន ១៣រូប
ក-ថ្នាក់ស្នងការរងចំនួន០២ រូប
ខ-ថ្នាក់នាយការិយាល័យចំនួន០៣ រូប (ពាក់ស័ក្តិ១រូប)
គ-ថ្នាក់នាយរងការិយាល័យចំនួន០៦ រូប (ពាក់ស័ក្តិ៣រូប)
-ថ្នាក់អធិការរងចំនួន០២ រូប (ពាក់ស័ក្តិ០១រូប)
+ បំពាក់ឋានន្តរស័ក្តិចំនួន៦៩នាក់ ស្រី០២រូប
ក. ថ្នាក់វរសេនីយ៍ឯកចំនួន ១០ រូប ស្រី០២រូប
ខ. ថ្នាក់វរសេនីយ៍ទោចំនួន ២៧ រូប
គ. ថ្នាក់វរសេនីយ៍ត្រីចំនួន ៣០ រូប ស្រី១រូប
ឃ. ថ្នាក់អនុសេនីយ៍ឯក ចំនួន ០២ រូប ស្រី
១. ប័ណ្ណសរសើរ ចំនួន៦១ រូប
២.លិខិតសរសើរ ៤១រូប

ទន្ទឹមនឹងនោះក៏មានការឡើងប្ដេជ្ញាចិត្តនឹងសន្យាដោយលោកវរសេនីយ៍ឯក ចាន់ រស្មី ស្នងការរងនគរបាលខេត្តកំពង់ចាម តំណាងឱ្យមន្ត្រីនគរបាល ទើបបំពាក់ឋានន្តរស័ក្តិ និងទទួលប័ណ្ណសរសើរ លិខិតសរសើរផងដែរ។

ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងសង្គមជាតិ នាពេលកន្លងមក សភាពការណ៍សន្តិសុខ សណ្ដាប់​​​ធ្នាប់សង្គម មានលក្ខណ:ស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីកើតឡើង ក្នុងភូមិសាស្រ្តទូទាំងខេត្តកំពង់ចាម ដែលស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់ព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសនៅក្នុងអំឡុងមុនពេលថ្ងៃការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ថ្ងៃប្រព្រឹត្តទៅនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត រហូតថ្ងៃរៀប​​​ចំ​​​ប្រកាសរាជរដ្ឋាភិបាលថ្មីស្របច្បាប់ជាផ្លូវការ។ កងកម្លាំងនគរបាល និងកងកម្លាំងប្រដាប់អាវុធទាំងពីរអង្គភាព ត្រូវចូលរួមការងារថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: ឱ្យបានល្អប្រសើរ ស្ងប់សាត់ មានតម្លាភាព យុត្តិធម៌ គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ គ្មានអំពើហឹង្សា។

ឯកឧត្តម ឧត្តមសេនីយ៍ ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃបាននាំយកប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដល់កងកម្លាំងនគរបាលជាតិ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ ឯកឧត្តមបានថ្លែងចូលរួមអបអរសារទរ ដល់មន្ត្រីនគរបាលជាតិ ដែលទើបបំពាក់ឋានន្តរស័កិ្តថ្មី ឯកឧត្តមបានសរសើរដល់កងកម្លាំងនគរបាលជាតិ ទូទាំងខេត្តកំពង់ចាម ដោយមានវិន័យក្នុងកងជួរបានល្អ គោរពអនុវត្តន៍អនុសាសន៍ បទបញ្ជា របស់ថ្នាក់ដឹកនាំ ចង្អុលបង្ហាញប្រកបដោយប្រសិទ្ធភាព ដោយចូលរួមថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់ ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព ព្រមទាំងមានកសាងអភិវឌ្ឈន៍ ការរីកចម្រើន។
-ត្រូវមានឆន្ទៈមុះមុតរបស់ខ្លួនដែលបានធ្វើ
-ត្រូវមានការព្យាយាមបន្តិច និងទទួលបានជោគជ័យ
-ត្រូវយកចិត្តទុកដាក់ក្នុងការងាររបស់ខ្លួនជាប្រចាំ
-ត្រូវមានចំណេះដឹង និងបទពិសោធន៍ ពង្រីកសមត្ថភាពបន្ថែមទៀត ដើម្បីឱ្យទាន់សម័យកាលនាពេលបច្ចុប្បន្ន ៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close