បុណ្យ​រុក្ខ​ទិវា​៩​កក្កដាឆ្នាំនេះ​​​ប្រារព្ធ​​​​នៅ​​​​ខេត្ត​​​​កំពត

កំពត ៖ ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​មហា​ក្សត្រ​នៃ​កម្ពុជា យាងជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់​ខ្ពស់​បំផុត ក្នុង​ព្រះ​រាជ​ពិធី «រុក្ខ​ទិវា» ដែល​ប្រារព្ធ​ឡើង​នៅ​ស្ថានីយដាំកូនឈេីថ្មរូង ក្នុងភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹក​ឈូ ខេត្ត​កំពត។

ព្រះ​រាជ​ពិធី​នោះ​ក៏​មាន​អញ្ជើញ​ចូល​រួម​ផង​ដែរ ពី​សំណាក់​សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា, សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា, សម្តេច​ចៅហ្វាវាំង គង់ សំអុល ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ព្រះ​បរមរាជវាំង, សម្តេច​ក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ ព្រម​ទាំង​សមាជិក សមាជិកា​នៃ​ព្រឹទ្ធសភា រដ្ឋសភា ក៏​ដូចជា​សមាជិក​រាជ​រដ្ឋាភិបាល និង​លោក លោក​ស្រី ឯកអគ្គរាជទូត ឯក​អគ្គរដ្ឋទូត​ភ្ញៀវ​កិត្តិយស​ជាតិ អន្ដរ​ជាតិ និង​បងប្អូនជន​រួម​ជាតិ​យ៉ាង​ច្រើន​កុះករ។

គួរ​បញ្ជាក់​ដែរ​ថា បុណ្យ​រុក្ខ​ទិវា បាន​បង្កើត​​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះ​រាជកិច្ច​ដឹក​នាំ​របស់​ព្រះ​បរមរតនកោដ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ក្នុង​គោល​បំណង​បំផុស​ចលនា​ដាំ​ដើម​ឈើ​ឡើង​វិញ និង​ការថែ​រក្សា​សម្បត្ដិ​ព្រៃ​ឈើ ជា​ពិសេស ​ដើម្បី​​ថែ​រក្សា ការពារ និង​បណ្តុះ​គំនិត​ស្រលាញ់​ព្រៃ​ឈើ និង​បរិស្ថាន​ធម្ម​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close