បុរសជនជាតិបរទេសម្នាក់បានធ្វើអត្តឃាតចង-កសម្លាប់ខ្លួនដោយគ្មានមូលហេតុ

មានករណីជនបរទេសម្នាក់ បានធ្វើអត្តឃាតចង-កសម្លាប់ កាលពីវេលាម៉ោង០៦និង២០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីជនបរទេសម្នាក់ បានធ្វើអត្តឃាតចង-កសម្លាប់ខ្លួនឯង កាលពីម៉ោង០៦និង​២០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ជាមួយនឹងខ្សែនីឡុងនៅក្នុងបន្ទប់ទឹក នៅចំណុចខារ៉ាអូខេហ្សេនៀ ស្ថិតនៅក្នុងភូមិគ្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលជនរងគ្រោះឈ្មោះ CHAI SUNG SOO ភេទប្រុស កើតឆ្នាំ១៩៦៧ ជាជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែន លេខ M២៥៩៦៩២៥១ ទិដ្ឋាការស្នាក់នៅលេខEI O១៤៤៥៦៩៦ ជាថៅកែខារ៉ាអូខេហ្សេនៀ ស្នាក់នៅផ្ទះជួលជាមួយប្រពន្ធជាជនជាតិខ្មែរឈ្មោះ សេង ឌីណា អាយុ៣៨ឆ្នាំ និងមានកូនចំនួនពីរនាក់ ។

បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ តាមកាមេរ៉ាសុវត្ថិភាព នឹងការពិនិត្យរបស់លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការខេត្តសៀមរាប បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯង ក្នុងបន្ទប់ទឹក។សាកសពត្រូវបានរៀបចំបញ្ជូនមករក្សាទុកបណ្ដោះអាសន្ននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕

Image may contain: one or more people and people standingImage may contain: one or more people and indoor

No automatic alt text available.

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close