លោក ហែម សុមុន្នី ហៅម៉ៅ មេប៉ូលិសសេដ្ឋកិច្ចក្រសួង នៅខេត្តស្ទឹងត្រែងយកអំណាច និងទូនាទីរបស់ខ្លួន រកសុីដឹកជញ្ជូនឈើរចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងយក ទៅលក់នៅខេត្តរតនគីរីនៅចំណុចស្ពានស្រែពកក្នុងចំការដូងប្រេងយ៉ាងពេញបន្ទុក…!

(ខេត្តស្ទឹងត្រែង) ៖ រហូតមកដល់​ពេលនេះ​ឈ្មួញរកសុីឈើ ដែលគេបានស្គាល់យ៉ាងច្បាស់នៅក្នុងខេត្តស្ទឹងត្រែង​ដែល មាន​ឈ្មោះ​​​ហែមសុ មុន្នីហៅម៉ៅ ជាជើងខ្លាំងនឹងហ៊ានប្រមាតមើលងាយអ្នកកាសែត គឺជា​មេឈ្មួញ​រកសុីឈើ​យ៉ាង​សកម្ម ​ប្រចាំ​ខេត្តស្ទឹងត្រែងទៀតផង ហើយបច្ចុប្បន្ន​នៅតែ​បន្តធ្វើសកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាងគ​គ្រឹកគ​គ្រេងជារៀងរាល់យប់ដោយមិនខ្វល់ពីខាងសមត្តកិច្ចឡើយ ។
សូមបញ្ជាក់ឲ្យឃើញថាកា(ឃុបឃិតគ្នាជាប្រពន្ធ័) ​រថយន្ត​ក្រុមឈ្មួញដឹកឈើ​ទាំងនោះខុសច្បាប់យ៉ាងណាក៏ដោយ ក៏​គ្មានសមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ប៉ះពាល់​នោះឡើយ។ បើ​តាម​ប្រភព​ ច្បាស់ការ​ ពីរពលរដ្ឋបានឲ្យ​ដឹង​ថា​ឈ្មួញ​ឈើ​យ៉ាង​សកម្ម ​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​ ដែលដឹកជញ្ជូនឈើ ចេញ ពីស្រុកសៀមប៉ាង ឆ្លងកាត់ខេត្តស្ទឹងត្រែងយកទៅ លក់ឲ្យឈ្មួញឈើចាំទិញ នៅជិតស្ពានស្រែពកក្នុងចំការដូងប្រេង ទឹកដីខេត្តរតនគិរីបានរលួន។
ប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងដោយធុនធានធម្មជាតិព្រៃឈើត្រូវបាត់បង់ស្ទើតែទាំងស្រុងដោយសារតែមេឈ្មួញនេះហើយ។ បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបានធ្វើការសំណូមពរមកដល់ឯកឩត្ដមអភិបាលនៃគណះអភិិបាលខេត្តស្ទឹងត្រែង មេបញ្ជាការPMខេត្ត ស្នងការខេត្តស្ទឹងត្រែងជាពិសេសឯកឩត្ដមនាយឩត្ដមសេនីយ៍សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងជាប្រធានគណះកម្មចំរុះផ្នែកខាងបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេសសូមឯកឩត្ដមមេត្តាចាត់កំលាំងជំនាញ់នឹងមានវិធានការបង្ក្រាបផងទានព្រៃឈើហិនហោចអស់ហើយដោយសារតែឈ្មួញឈើ ឈ្មោះហែបសុមុន្នី មៅម៉ៅ នេះហើយទាន។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close