សង្វៀន​ជល់​មាន់​ដ៏​ធំ​.​ល្បែង​សព្វ​គ្រប់យ៉ាង​នៅ​ភូមិ​ថ្មគោល ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុងតែ​ផ្គើន​និង​អនុសាសន៍​ចៅហ្វាយក្រុង ឃួ​ង ស្រេង​

​រាជធានី​ភ្នំពេញ​៖​តាម​សេចក្តី​រាយ​ការ​ណ័​បាន​ឲ្យ​ដឹងថា​សង្វៀន​ជល់​មាន់​ដ៏​ធំ​មួយកន្លែង​នៅក្នុង​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ម្ចាស់​ទីតាំង​អត់​ខ្វល់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ដោយ​ពួកគេ​សុទ្ធតែ​អាង​ខ្សែ ធំ ឬ​រត់ការ​ជា​ប្រព័ន្ធ​អស់ហើយ​។​

​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ភាគច្រើន​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ អំពើចោរកម្ម លួច​ប្លន់ និង​បទល្មើស​ជាច្រើន​ទៀត​តែងតែ​ចេញពី​ល្បែងស៊ីសង​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅពេល​បច្ចុប្បន្ន​។​

​ជុំវិញ​ល្បែង​សុ​ី​សង​ខុសច្បាប់ កើតមាន​នៅក្នុង​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ ពលរដ្ឋ​ទល់ភ្នែក​រងចាំ​មើលថា តើ​ពេលណា​សមត្ថកិច្ច​ចុះបង្ក្រាប ដើម្បី​ធានា​រក្សា សុ​វត្តិភាព សន្តិសុខ ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ក៏ដូចជា​សង្គម​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close