សន្តិសុខមកពី​បោះឆ្នោត​វិញ គ្រោះថ្នាក់​ចរ​រាច​ណ៍រ​បួស​ទាំងសងខាង​

​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង ម៉ូតូ បណ្ដាលអោយ​របួស ២​នាក់ ធ្ងន់ ១​នាក់​ប្រុស ស្រាល ១​នាក់​ប្រុស វេលា​ម៉ោង ១៥.៥០​នាទី​ថ្ងៃទី​៣០ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ លើផ្លូវ​ជាតិ​លេខ ៣ km 26-27​ភូមិ​អន្លង់​រមៀត​លិច ឃុំ អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្ត កណ្ដាល​។​

​សមត្ថកិច្ច​បញ្ជាក់ថា ភាគី​ម៉ូតូ​ម៉ាក​Zoomer x ពណ៌ ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1GY-2472 បើកបរ​ដោយ ឈ្មោះ ធួ​ក ជី ភេទ​ប្រុស​អាយុ ៣១ ឆ្នាំ​នៅ​ភូមិ ត្រើង ឃុំ​មាន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម បើកបរ​ក្នុង​ទឹ​សដៅ​ពី​ត្បូង​មក​ជើង​(​ពី​តាកែវ​មក​ភ្នំពេញ​)​របួសស្រាល ចំណែក​ម៉ូតូ​ម៉ាក​Next ពណ៌ ស​ពាក់​ស្លាក​លេខ កណ្ដាល​1X-7899 បើកបរ​ដោយ​ឈ្មោះ អ៊ុន រតនៈ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ នៅ​ភូមិ ក្រាំង​ឈើ​នាង ឃុំ​ត្បែង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល បើកបរ​ឆ្លងផ្លូវ​ពី​កើតមក​លិច​ហើយ​ទៅ​ត្បូង របួសធ្ងន់​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា នៅពេល​កើតហេតុ​ម៉ូតូ​ម៉ាក​Zumer x ពណ៌​ខ្មៅ​ក្រហម ពាក់​ស្លាក​លេខ 1GY-2472 ឈ្មោះ​ធួ​ក ជី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជិៈ​ម្នាក់ឯង​បើកបរ​ក្នុង​ទឹ​សដៅ​ពី​ត្បូង​មក​ជើង​(​ពី​តាកែវ​មក​ភ្នំពេញ​)​មកដល់​ចំណុចកើតហេតុ​ភូមិ​ឃុំ​ខាងលើ​បាន​បុក​និង​ម៉ូតូ ១​គ្រឿង​ទៀត​ម៉ាក​Next ពណ៌ ស ពាក់​ស្លាក​លេខ កណ្ដាល 1X-7899​បើកបរ​ដោយ​ឈ្មោះ អ៊ុន រតនៈ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជិៈ​ម្នាក់ឯង ចំ​ពីមុខ​តែម្ដង ដោយ​ម៉ូតូ​ម៉ាក​Next បើកបរ​ឆ្លងផ្លូវ​ពី​កើតមក​លិច​ហើយ​ទៅ​ត្បូង​(​ទៅ​តាកែវ​)​បណ្ដាល​របួសធ្ងន់ ១​នាក់​ស្រាល​១​នាក់​។​

​ចំពោះ​អ្នករបួស​ទាំង ២​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​លោកសង្ឃ (​ភ្នំពេញ​)​វត្ថុតាង​ម៉ូតូ​ទាំង ២​គ្រឿង​កម្លាំង​ជំនាញ​បាន​យកមក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ការដោះស្រាយ​។​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close