បុរស​ម្នាក់ យក​គ្រាប់បែក​ទៅ​កែច្នៃ ផ្ទុះ​ស្លាប់​ភ្លាមៗ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​រសៀល ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ភ្លាមៗ​នៅនឹងកន្លែង នៅ​ភូមិ​ត្រពាំង​ទូង សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ សោ​ន សាវឿន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​អូ​ខ្មៅ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ជនរងគ្រោះ​មុនពេល​កើតហេតុ បាន​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទៅ​កែច្នៃ ភ្លាមនោះ​ស្ល​រាប់​តែ​ផ្ទុះ បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។​

​អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ឃើញ​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ សូមកុំ​ប៉ះពាល់ ដំ គប់​លេង ឫ​កែច្នៃ​ផ្សេងៗ វា​អាច​បណ្តាលអោយ​ផ្ទុះ​ស្លាប់ របួស ពិការ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសំអាត​មីន​ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close