មន្ត្រី​យោធា​ដែល​អាង​អំណាច​យក​កាំភ្លើង​វាយ​អ្នកលក់​ប្រហិត កំពុង​ស្ថិតក្រោម​ការសាកសួ​រ​របស់​តុលាការ​

​រាជធានី​ភ្នំពេញ​៖​មន្ត្រី​យោធា​ម្នាក់ ដែល​យក​កាំភ្លើង​វាយ​អ្នកលក់​ប្រហិត​បណ្ដាលឱ្យ​បែកក្បាល នៅ​ថ្ងៃទី​០៥ ខែសីហា នេះ ត្រូវបាន​នគរបាល​ខ​ណ្ឌ​សែន​សុខ បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិតក្រោម​ការសាកសួ​រ​របស់​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ នួន ប៉ូ ភេទ​ប្រុស អាយ​៤៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​យោធា ស្នាក់​នៅផ្ទះ​លេខ​៥៩Q ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ យ៉ែម វ​ណ្ណះ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ប្រហិត ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ របួស​ដៃ​ខាងស្តាំ និង​របួស​ក្បាល​លើ​សៀតផ្កា​ខាងឆ្វេង​។​

​សមត្ថកិច្ច អះអាង​ពី​ដំណើររឿង​ថា ករណីនេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​០២ ខែសីហា នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

​មុនពេល​កើតហេតុ ឈ្មោះ សៅ ចាន់​ធី បាន​បើករថយន្ត​របស់ខ្លួន​ម៉ាក កា​មេ​រី​បា​ឡែ​ន​របស់ខ្លួន ដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​រឺ​ម៉ក​ម៉ូតូ​លក់​ប្រហិត​របស់​ឈ្មោះ យ៉ែម វ​ណ្ណះ រួច​ឈ្មោះ សៅ ចាន់​ធី មិន​ឈប់​រថយន្ត​ធ្វើការ​ដោះស្រាយ ទើប​ឈ្មោះ យ៉ែម វ​ណ្ណះ យក​ដុំថ្ម​គប់​ទៅលើ​រថយន្ត​របស់​ឈ្មោះ សៅ ចាន់​ធី បណ្តា​ឱ្យ​បែ​កញ្ចក់​ខាងស្តាំ និង​បាន​ផ្លាត​ដុំថ្ម​ទៅ​ត្រូវ​រថយន្ត​ម៉ាក​ព្រូស​របស់​ជនសង្ស័យ​ឈ្មោះ​នួន ប៉ូ​។​

​ភ្លាមនោះ ជនសង្ស័យ​ឈ្មោះ​នួន ប៉ូ បាន​យក​កាំភ្លើងខ្លី ម៉ាក​P08​ពី​ក្នុង​ឡាន​របស់ខ្លួន វាយ​មកលើ​ជនរងគ្រោះ​បណ្តា​ឱ្បែ​ក​ក្បាល​លើ​សៀតផ្កា​ខាងឆ្វេង​។​

​បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ នួន ប៉ូ យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​តែម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close