យុវតី​សិស្ស​វិទ្យា​ល​យ័​ទួល​អំពិល​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ​បាន​ចាប់​បញ្ចូល​រថយន្ត​ដឹក​យកទៅ​បង្ខាំង​ទុក​នៅ​ភូមិ​គ្រិះ​មួយកន្លែង

ភ្នំពេញ ៖ ថ្ងែ ទី ៦ ខែសីហា ឆ្នាំ២០១៨ យោងតាមការរៀបរាប់ពីឪពុកបង្កើតយុវតីរងគ្រោះបានបង្ហើបឱ្យដឹងថា កូនស្រី​របស់គាត់​មានឈ្មោះ​សុីមណាវិនអាយុ១៨ឆ្នាំជាសិស្សថ្នាក់ទី១២នៃ​វិទ្យាល័យ​ទួល​អំពិល​ស្នាក់នៅ​ភូមិ​ពាម​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ។

យុវតី​សិស្ស​វិទ្យា​ល​យ័​ទួល​អំពិល​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាន​ចាប់​បញ្ចូល​រថយន្ត​ដឹក​យកទៅ​បង្ខាំង​ទុក​នៅ​ភូមិ​គ្រិះ​មួយកន្លែង​មិន​ចាំទី​តាំង។ ប្រភព​ដដែលបាន​បន្តទៀតថា​មុន​កើតហេតុ​កូន​គាត់​បាន​ចេញពីផ្ទះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ១២៥សេរី​ឆ្នាំ២០១៣ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ1BO9927ទៅ​រៀន​គួរ​កាលពី​ថ្ងៃទី៣ខែសីហា​ឆ្នាំ២០១៨នៅវេលា​ម៉ោង៣និង០០នាទី​រសៀល។ លុះ​នៅវេលា​ម៉ោង១១ថ្ងៃត្រង់​ថ្ងៃទី៤ខែសីហា​ក៏បាន​ទទួល​ទូរស័ព្ទ​ពី​កូនស្រី​គាត់​និយាយ​បានតែ២ទៅ៣មាត់​ស្រែក​ឱ្យ​គាត់​ជួយ​ស្រាប់តែ​ទូរស័ព្ទ​បាន​កាត់ផ្តាច់​ប្រព​ន្ធ័​តេ​ទៅវិញ​តេលែង​ចូល។ រូបគាត់​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ព្រៃ​ស​និង​អាវុធហត្ថ​ខណ្ឌចំការមន​ឱ្យជួយ​អន្តរា​គម​ន៏។

ស្រាប់តែ​នៅវេលា​ម៉ោង៦យប់​ថ្ងៃទី៥ខែសីហា​ឆ្នាំ២០១៨រូបគាត់​ក៏បាន​ទទួល​ទូរស័ព្ទ​រោទិ៍។ ស្រាប់តែ​ឮ​សម្លេង​កូនស្រី​របស់​តេ​មក​ថាឱ្យ​គាត់​មក​ទទួល​នាង​នៅ​ប៉ុស្តិ៍នគរបាល​បឹង​កេងកង២រូបគាត់​មាន​អារម្មណ៍​ត្រេកអរ​យ៉ាងខ្លាំង​ហើយ​ក៏បាន​ចេញទៅ​ដឹក​កូនស្រី​របស់គាត់​ត្រឡប់មកផ្ទះវិញ។ខណៈពេលបានជួបកូនស្រីគាត់​បានឃើញ​សភាព​កូន​គាត់​ទន់ខ្សោយ​និយាយ​លែង​ចង់​រួច​ដោយមាន​អាកា​រៈ​អស់កម្លាំង​ទន់ខ្សោយ​សូម្បី​អង្គុយ​ស្ទើ​តែ​មិន​ចង់​កើត។

ពេលដែល​គាត់​សួ​ថា​មានរឿង​អី​កើតឡើង​ចំពោះ​កូន​យុវតី​រងគ្រោះ​បាន​ឆ្លើយថា​នាង​ត្រូវ​ជន​មិន​ស្គាល់មុខ​ចាប់​ញាត់​ចូល​រថយន្ត​ហើយ​យកមក​បង្ខាំង​ទុក​ក្នុងផ្ទះ​មួយកន្លែង​ដែល​នាង​មិន​ចាំ​កន្លែង​នៅ​ខណ្ឌចំការមន។ក៏មាន​យុវតី​ជាង១០នាក់​ដែរ​ដែល​កំពុងតែ​ស្ថិតនៅ​បង្ខាំង​ទុក​ជាមួយនិង​នាង​ដែរ។ ដោយ​យុវតី​ខាងលើនេះ​មានសំណាង​បាន​រត់​គេចផុត​ចេញមក​រួច​តែម្នាក់ឯង​ហើយ​ក៏បាន​ស្រែក​អោយគេ​ជួយ។ខណៈពេល​នេះ​ទាំង​កម្លាំង​អាវុធហត្ថ​និង​កម្លាំង​នគរបាល​កំពុងតែ​បើក​ការស្រាវជ្រាវ​និង​ស៊ើបអង្កេត​ដើម្បី​រំដោះ​ក្មេងស្រី​ចំនួន​ជាង១០នាក់​ទៀត​ដែល​កំពុងតែ​បង្ខាំង​ទុក​បង្អត់បាយ​បង្អត់ទឹក​និង​ស្វែងរក​ចាប់​ឧក្រិដ្ឋជន​ខាងលើ​មក​ផ្តន្ទារ​ទោស​តាមផ្លូវ​ច្បាប់​នាពេលឆាប់ៗខាងមុខនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close