ថៃ ចំណាយ​ថវិកា ១៤០​ពាន់​លាន​បាត ទប់​នឹង​រលក​ទី​៣ នៃ​ជំងឺ​កូ​វីដ​

​គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត​លើ​កញ្ចប់​ថវិការ​អន្តរា​គម​ស្រោចស្រង់​សេដ្ឋកិច្ច​ពី​វិបត្តិ​កូ​វីដ​១៩ ក្នុង​ទំហំ​ទឹកប្រាក់​១៤០​ពាន់​លាន​បាត ឬ​ជាង ៤.៤​ពាន់​លាន​ដុល្លារ​អាមេរិក យកមក​ទប់​ទល់នឹង​រលក​ទី​៣ ដោយ​គេ​ដឹងថា មនុស្ស​ជាង​១៣​ម៉ឺន​នាក់​ទៀត បាន​ឆ្លង តាំងពី​ខែមេសា​មក ក្នុងការ​ផ្ទុះ​ជាថ្មី​នេះ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល Anucha Burapachaisri បាន​និយាយថា កាលពី​ថ្ងៃ​អង្គា​រ៍ ទី​១ ខែមិថុនា ឆ្នាំ​២០២១ ថា វិធានការ​ទាំងនេះ រួម​ប​ញ្ជូ​ល​ទាំង​ការផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ ជួយ​ទូទាត់ និង​ការ​បង្វិលទុន​ជាដើម ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ចំណាយ ចាប់ពី​ខែកក្កដា​ទៅ​។​

​អភិបាល​រាជធានី​បាងកក បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា សេដ្ឋកិច្ច​ប្រហែល​មិនអាច​ត្រលប់​ទៅរក​កម្រិត​កំណើន​ដូច​មុន​មាន​ជំងឺ​បានទេ រហូត​ទាល់តែ​ដើមឆ្នាំ​២០២៣៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close