ដុតកម្ទេចជ្រូកផ្ទុកជំងឺប៉េស្តជ្រូកអាហ្រ្វិក៥០ក្បាល ដែលឈ្មួញលួចនាំចូលខុសច្បាប់
នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដុតកម្ទេចសត្វជ្រូក៥០ក្បាល ដែលមានផ្ទុកវីរុសជំងឺប៉េស្ដជ្រូកអាហ្វ្រិក នៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ កន្លែងស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅខេត្តតាកែវ។
ការដុតនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុបជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធាននាយកដ្ឋាន សុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។