ពលរដ្ឋតវ៉ាបិទផ្លូវជាតិលេខ៥១ រឿងក្រុមទាហានចូលកាន់កាប់ដី និងបាញ់ពលរដ្ឋម្នាក់រងរបួស
នៅថ្ងៃព្រហស្បត្តិ៍នេះ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានលើកគ្នាធ្វើការតវ៉ារហូតឈានដល់ការបិទផ្លូវជាតិលេខ៥១ ចំណុចឃុំទួលព្រេជ ស្រុកអង្គស្នួល ក្រោយពួកគាត់បានប៉ះទង្គិចគ្នាជាមួយមន្រ្តីយោធាក្នុងការកាន់កាប់ដីដែលពួកគាត់ធ្លាប់អាស្រ័យផល រហូតដល់មានការប៉ះទង្គិចគ្នា ហើយទាហានបានបាញ់ត្រូវប្រជាពលរដ្ឋម្នាក់រងរបួស។
ចំពោះករណីដីជម្លោះនេះ រដ្ឋបាលខេត្តកណ្តាលបានបញ្ជាក់នៅរសៀលថ្ងៃនេះថា ទីតាំងនោះ គឺជាដីរបស់រដ្ឋ ដែលហៅថា ដីចំការបារាំង ហើយរាជរដ្ឋាភិបាលគ្រោងរៀបចំមួយផ្នែកសម្រាប់ប្រើប្រាស់ជាប្រយោជន៍វិស័យការពារជាតិ និងមួយផ្នែកទៀត ប្រើប្រាស់សម្រាប់វិស័យបរិស្ថាន ជាទីតាំងសម្រាប់ទុកដាក់សំរាម និងសំណល់រឹងចុងក្រោយកម្រិតតំបន់។
យ៉ាងណាក៏ដោយ ក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ កំពុងខិតខំសិក្សាស្រាវជ្រាវ ដើម្បីឈានដល់ការដោះស្រាយគោលនយោបាយជូនបងប្អូនប្រជាពលរដ្ឋដែលបានអាស្រ័យផលពិតប្រាកដ ក្នុងរង្វង់ដីចំការបារាំងទំហំប្រមាណ ២៨០ហិកតា ស្ថិតនៅឃុំពួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាលនោះហើយ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។