រោងចក្រប្រេងអ៊ីរ៉ង់ ឆាប់ឆេះសង្ស័យរងការវាយប្រហារ
នៅថ្ងៃទី ៣ខែមិថុនា រោងចក្រចម្រាញ់ប្រេងរបស់អ៊ីរ៉ង់ ឆាប់ឆេះសង្ស័យរងការវាយប្រហារ ក្រោយពេលប្រទេសនេះទើបតែរងការឆាប់ឆេះនាវាចម្បាំងធំបំផុត ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា«អណ្តាតភ្លើងឆាប់ឆេះចេញពីបំពង់បង្ហូរស្ម័ននៅក្នុងរោងចក្រចម្រាញ់ប្រេង Tondquyan ក្នុងរដ្ឋធានីតេអ៊ីរ៉ង់»។ នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីចំនួនអ្នកស្លាប់និងរបួស នៅឡើយទេ ។ ក្រុមពន្លត់អគ្គិភ័យបានព្យាយាមគញរប់គ្រងស្ថានភាព។
តាមសារព័ត៌មាន ISNA បានផ្សាយថា មូលហេតុបណ្តាលឲ្យឆាប់ឆេះរោងចក្រខាងលើនៅឡើយទេ។ ក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវពីមូលហេតុឲ្យបានច្បាស់។ ហេតុការខាងលើកើតឡើងក្រោយពេលមួយថ្ងៃ ដែលនាវាចម្បាំងធំបំផុតរបស់អ៊ីរ៉ងឆាប់ឆេះ នៅតំបន់សមុទ្រប្រទេសអូម៉ង់ ។
សារព័ត៌មាន RT បានផ្សាយថា ទីតាំង នានានៅក្នុងប្រទេសអ៊ីរ៉ង់ រង់ផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែការផ្ទះឆេះជាបន្តបន្ទាប់ តាំងពីរោងចក្រប្រេង ទីតាំងយោធា រហូតដល់ទីតាំងសុខាភិបាលនានា។
កាលពីខែឧសភា អ៊ីរ៉ង់បានប្រឈមការឆាប់ឆេះកំពង់ផែ Bushehr ហើយប៉ុន្មានម៉ោងក្រោយមកក៏មានការផ្ទុះឆេះនៅរោងចក្រគីមីនៅទីក្រុង Qazvin ។ កាលពីខែមេសា និងខែមិថុនា មានករណីផ្ទះឆេះជាច្រើនកើតឡើងនៅរោងចក្របរមាណូ Natanz បណ្តាលឲ្យខូចខាតយ៉ាងតំណាំ ។ អ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលនៅពីក្រោយការផ្ទុះឆេះនាពេលកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។