ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​​​ខេត្ត​​​ព្រះ​​​វិហារ​​​ប្រ​​​គល់​​​កុំព្យូទ័រ​​​យួរ​​​ដៃ Laptop​​​ចំនួន​​​៤០​​​គ្រឿងដល់សមាជិក លោកគ្រូ អ្នកគ្រូ​​​នៃ​​​គណះ​​​កម្មការ​​​វាយ​​​តម្លៃ​​​អង្គ​​​ភាព​​​សេវា​​​សា​​​ធារណៈ

ព្រះវិហារ ៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាព ក្នងពិធីបិទវគ្គបំប៉នសិស្សថ្នាក់ទី១២ សម័យប្រឡង ២០ សីហា ២០១៨ នឹងបានប្រគល់កុំព្យូទ័រយួរដៃ Laptopចំនួន៤០គ្រឿង ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សមាជិក លោកគ្រូ អ្នកគ្រូនៃគណះកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈថ្នាក់ខេត្ត វិស័យអប់រំ និងសុខាភិបាលខេត្ត។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនដល់លោកគ្រូ អ្នកគ្រូក្នុងម្នាក់ៗថវិកា៥០,០០០រៀល ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close