លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងហើយ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នេះ

ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ ទទួឡស្គាល់ថា «ត្រូវហើយលោក គឹម សុខ ត្រូវបានតុលាការដោះលែងឲ្យចេញពីពន្ធនាគារនៅថ្ងៃនេះ ក្រោយអនុវត្តការជាប់ទោសដល់ថ្ងៃកំណត់»។

សូមបញ្ជាក់ថា៖ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ លោក គឹម សុខ ដែលសាធារណជនមួយចំនួនហៅថា «អ្នកវិភាគសង្គម» ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ និងពិន័យប្រាក់ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍បរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាថា នៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី.។

លោកគឹមសុខក្រោយចេញពីគុកបានសន្យាថានឹងបន្តបេសកកម្មដើម្បីលិទ្ធិប្រជាធិបតេយ្យរបស់លោកបន្តទៀត។ឯបញ្ហាថារត់ទៅក្រៅប្រទេសគឺមិនទៅទេសម្ងំសុខម្នាក់ឯងទេលើកលែងតែទៅប្រជុំឬចុលរួមសិក្ខាសាលាអីតែតប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close