សង្គមទឹកទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង​ចាប់ផ្តើម​ហក់​ឡើងដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​សារជាថ្មី​

បន្ទាប់ពី​ស្រក​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ នៅមុននេះ ក្រសួង​បានប្រកាសថា ទឹកទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង បាន​ហក់​ឡើង​សារជាថ្មី​ម្តងទៀត​ហើយ ដោយ​ឡើងដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​។​

តាម​ក្រសួង​ធនធានទឹក គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨​នេះ ទឹកទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង បាន​ឡើងដល់​កម្ពស់ ១០,៧១​ម៉ែត្រ ខណៈ​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ត្រឹម ១០,៧០​ម៉ែត្រ​។​

​ក្រសួង​បញ្ជាក់ថា ទឹកនឹង​បន្ត​កើនឡើង​បន្ថែមទៀត ដូច្នេះ​សូម​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close