CDC យល់ព្រម​ឲ្យ​រោងចក្រ​ចំនួន​២​វិនិយោគ​នៅ​កម្ពុជា ដែល​ផ្តល់​ការងារ​ជាង​៥​ពាន់​កន្លែង​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពីពេល​ថ្មីៗ​នេះ បានសម្រេច​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​ចំនួន​២ ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ដោយ​បើក​ជា​រោងចក្រ​កាត់ដេរ និង​រោងចក្រ​ផលិត​កាបូប អាចមាន​សមត្ថកិច្ច​ផ្តល់ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង ៥​ពាន់​កន្លែង​។​

ក្រុមហ៊ុន​វិនិយោគ​រោងចក្រ​ទាំង​២​នោះ រួមមាន​៖

១.​ក្រុមហ៊ុន G.W GREENWAYS TEXTILE CO.,LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ប៉ាក់​សម្លៀកបំពាក់ ស្ថិតនៅ​ភូមិប​ន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ (​អតីត​ខណ្ឌឫស្សីកែវ​) រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៥,២៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន ១.៩២៨​ន្លែ​ង​។​

២. ក្រុមហ៊ុន QIHANG NEW (CAMBODIA) CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៥,៦៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន ៣.៣២៥​កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close