រថយន្ត បុក​ម៉ូតូ​ខ្ទេច ខ្ទាត​បុរស ២​នាក់​ស្លាប់​នៅនឹងកន្លែង

​ខេត្ត​កំពង​ស្ពឺ​៖ កាលពី​យប់ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង រថយន្តបុក​ម៉ូតូ នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាល​ឲ្យ​បុរស​ចំនួន ២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត ១​គ្រឿង ម៉ាក​ហ៉ី​យ៉ាន់​ដាយ ពណ៌​ស ពាក់​ពាក់​ស្លា​កលេ កំពង់ស្ពឺ 3A-6361 ទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុច​ខាងលើ ក៏បាន​បុក​នឹង​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កោះកុង​1A-1192 ជិះ​គ្នា​២​នាក់ បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ស្លាប់​ទាំង ២​នាក់​តែម្តង​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ពិនិត្យ​នឹង​ស្រាវជ្រាវ​រក​សាច់ញាតិ​ជនរងគ្រោះ​ទាំង​២ ដើម្បី​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំពោះ​វត្ថុតាង​ទាំងពីរ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រែងត្រយឹង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close