ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​គ្រឿងញៀន ៧​ថង់ នៅ​ស្រុក​សង្កែ

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​០១ ខែ​កក្ត​ដា ឆ្នាំ​២០២១​ម្សិលមិញ កម្លាំង​នគរបាល​ស្រុក​សង្កែ បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ភូមិ​ដំណាក់​ដង្កោ ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​នគរបាល​ស្រុក​សង្កែ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ លួ​ម ឡាប ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ដំណាក់​ដង្កោ ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ចំណែក​វត្ថុតាង​ដកហូត បាន​ថ្នាំញៀន (​ម៉ា​ទឹកកក ICE)​ចំនួន ៧​ថង់ និង​ថង់​ច្រក​រំលែក​ថ្នាំញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​មកកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​អនុវត្ត​បន្ត​តាម​នី​តី​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close