សន្តិសុខបង្ក្រាប​បទល្មើស​នេសាទ ដកហូត​ស្បៃ​ម៉ុង​ជិត​២០០០​ម៉ែត្រ​នៅ​ស្រុក​សង្កែ​

ខេត្តបាត់់ដំបង​:៖​កម្លាំង​គ​ណះ​បញ្ជាការ​កងឯកភាព​ស្រុក​សង្កែ​បើក​ការបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​ហាមឃាត់ ដកហូត​បាន​វត្ថុតាង​ស្បៃ​ម៉​ង​ជិត​២០០០​ម៉ែត្រ​និង​បង្គោល​៤៧០​ដើម​។​

យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា ក្រោយពី​មាន​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ជុំវិញ​ការ​លួច​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់ ភ្លាមៗ​នោះ​មន្ត្រី​ការិយាល័យ​ជំនាញ ក៏​ដូច​កម្លាំង​គ​ណះ​បញ្ជាការ​ទាំង​៣​កងឯកភាព​របស់​ស្រុក​សង្កែ នៅ​ថ្ងៃទី​៣ ខែកញ្ញា ម្សិលមិញ​នេះ​បាន​ចុះ​បើក​ការបង្ក្រាប​ជាក់ស្តែង​ក្នុងភូមិ​សាស្ត្រ​ជាច្រើន​ទីតាំង​ក្នុង​តំបន់​ទន្លេសាប ស្ថិតក្នុង​ទឹកដី​ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

សមត្ថកិច្ច​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​នេះដែរ​កម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យ​និង​បង្ក្រាប​លើ​ភូមិសាស្ត្រ​ចំនួន​៤​ទីតាំង រួមមាន ៖​ចំនុច​ជំទាវ​ម៉ៅ -​ចំនុច​អន្លក់​ផ្កា​ត្រោះ ចំនុច​បឹង​អូរ -​និង​ចំនុច​រាំង​ត្នោត ក្នុង​ឃុំ​ុ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

ជា​លទ្ធផល​ក្នុងការ​បង្ក្រាប​កម្លាំង​សមត្ថកិច្ច​បាន​កាប់បំផ្លាញ​និង​ប្រមូល​សាច់​ស្បៃ​ម៉​ង​បរ​ណ​រ៉ាវ​សរុប​ចំនួន​១៩៥០​ម៉ែត្រ -​បង្គោល​ចំនួន​៤៧០​ដើម​យកមក​ធ្វើ​ការដុត​បំផ្លាញចោល​នៅនឹងកន្លែង​ផងដែរ​។​

​ជាមួយគ្នានេះដែរ នៅ​ចំពោះមុខ​សមត្ថកិច្ច​បានលើកឡើង​ប្រសិនបើ​ប្រជា​នេសាទ​មួយចំនួន​នៅតែ​បន្ត​ការនេសាទ​ល្មើសច្បាប់​មិន​រាងចាល​កម្លាំង​ជំនាញ​នឹង​បន្ត​បើក​ការបង្ក្រាប​ជាថ្មី​បន្តបន្ទាប់​ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close