ករណីឆេះចំណតរថយន្តវីរៈប៊ុនថាំ ស្លាប់មនុស្សម្នាក់ និងឆេះរថយន្ត២៣គ្រឿង
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ បានឲ្យដឹងថា ករណីអគ្គិភ័យឆេះចំណតរថយន្តវីរៈប៊ុនថាំ ស្ថិតនៅសង្កាត់ជ្រោយចង្វា កាលពីវេលាម៉ោងប្រមាណ ៣រសៀល ថៃ្ងសុក្រ ម្សិលមិញ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរថយន្តក្រុងចំនួន ២៣គ្រឿងត្រូវឆេះខ្ទេច។
យ៉ាងណាក៏ដោយ អគ្គិភ័យនោះមិនបានរាលដាលដល់ផ្ទះអ្នកជិតខាងទេ ហើយចំពោះមូលហេតុដែលបណ្តាលឲ្យឆេះវិញ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។