ប្រទេស​ថៃ​គ្រោង​រៀបចំ​ការបោះឆ្នោតជាតិ នៅ​ខែកុម្ភៈ ឆ្នាំ​២០១៩

ស្ថានភាព​នយោបាយ​នៅ​ថៃ​កាន់តែ​ស្មុគស្មាញ​ក្រោយពេល​គណបក្សនយោបាយ​ធំៗ​នៅក្នុង​ប្រទេស​ថៃ បានប្រកាស រួមដៃគ្នា ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​នៃ​របប​យោធា នៅក្នុង​ប្រទេស​នេះ ។ ក្រុម​យោធា​បាន​បង្កើត​ឥទ្ធិពល​យ៉ាងខ្លាំង នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​។​

​នៅក្នុង​បទសម្ភាសន៍​ពីរ​ផ្សេងគ្នា កាលពីពេល​កន្លងមក របស់​បណ្តាញ​ព័ត៌មាន Bloomberg បាន​បញ្ជាក់ថា មេដឹកនាំ​ជាន់ខ្ពស់ របស់​គណបក្ស​ភឿ​ថៃ ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថាក់​ស៊ី និង យី​ង​ឡាក់ និង​គណបក្ស ប្រជាធិបតេយ្យ របស់ អតីត​នាយករដ្ឋមន្ត្រី អភិ​ស៊ី វាចា​ជីវ៉ា បានប្រកាសថា គណបក្ស​ទាំងពីរ អាច​នឹង​បង្កើន​សម្ព័ន្ធមិត្ត ក្រោយ​ការបោះឆ្នោត ដែល​គ្រោង​ធ្វើឡើង​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

គណបក្ស​ទាំងពីរ ជា​គូប​ដិ​ប​និង​គ្នា​ជាច្រើន​ទស្ស​វត្ត​ន៍​កន្លងមក ប៉ុន្តែ​នៅពេលនេះ គណបក្ស​ទាំងពីរ មាន​រួម​គូ​ប្រ​ជេ​ង គឺ រដ្ឋាភិបាលយោធា ។ ថៃ​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​រដ្ឋាភិបាលយោធា ដែលមាន​អតីត​មេ​បញ្ចា​ការ​កងទ័ពជើងគោក លោក ប្រា​យុទ្ធ​ចាន់​អូ​ចា​រ្យ តាំងពី​ការធ្វើ​រដ្ឋប្រហារ​នៅក្នុង​ឆ្នាំ​២០១៤​។​

​បច្ចុប្បន្ន ថៃ​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​រដ្ឋាភិបាលយោធា​ដដែល ហើយ​បាន​បង្កើត​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​នៅក្នុង​ជួរ​រដ្ឋាភិបាល ។ ទាំង​គណបក្ស ភឿ​ថៃ និង ប្រជាធិបតេយ្យ បានបង្ហាញ​ក្តីបារម្ភ ពី​ការបោះឆ្នោត​នៅក្នុង​សភា​គាំទ្រ លោក​ប្រា​យុទ្ធ ចាន​អូ​ចា​រ្យ​បន្ត​ដឹកនាំ​ប្រទេស ក្រោយ​ការបោះឆ្នោត​ខាងមុខ ។ ទាំងនោះ​ហើយ​គណបក្ស​ទាំងពីរ នឹង​ខិតខំ​ក្នុងការ​រារាំង​សកម្មភាព​ខាងលើ ។​

​តាម​រដ្ឋធម្មនុញ្ញ​ថ្មី ក្រោយ​ការធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០១៤ តំណាងរាស្ត្រ ២៥០​រូប នឹងត្រូវ​បានតែងតាំង​ពី​កម្លាំងយោធា ។ ទាំងនោះ​ហើយ​យោធា មាន​សិទ្ធ​សម្រេច ការជ្រើសរើស​នាយករ​ដ្ឋ​មន្ត្រី​បន្ទាប់ ។​

​ទាំងនោះ​ហើយ​បើ​គណបក្ស​ធំ​ទាំងពីរ​មិន​រួបរួម​ទេនោះ ក្រោយ​ការបោះឆ្នោត គឺ​មេដឹកនាំ​យោធា ជា​អ្នក​កាន់តំណែង​នាយករដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​ដដែល។

​សារព័ត៌មាន Boomberg បាន​ដកស្រង​សម្តី​លោក Chaturon មន្ត្រីជាន់ខ្ពស់​នៅក្នុង​គណបក្ស​ភឿ​ថៃ បាន​បញ្ចា​ក់ថា គណបក្ស របស់លោក​នឹង​ទទួលបាន​ជ័យ​ជំ​នៈ​នៅក្នុង​ការបោះឆ្នោត នាពេលខាងមុខ ។ មន្ត្រី​ខាងលើ​បាន​បញ្ចាក់​ទៀតថា ដោយសារតែ​គណបក្ស ភឿ​ថៃ និង​ប្រជាធិបតេយ្យ ជា​គូរ​ប្រ​ជេ​ង ច្រើន​ទស្សន​វត្ត​ន៍​កន្លងមក ដូច្នេះ​ប្រ​ប្រ​ជេ​ង​គ្នា​ទៀត នឹង​ពិបាក​យកឈ្នះ​របប​យោធា​ថៃ ដូច្នេះ​មានតែ​រួបរួម​ប៉ុណ្ណោះ​ទើប ទទួលជោគជ័យ​។​

​ក្នុងពេល​ជាមួយគ្នានេះ អតីត​នាយករដ្ឋមន្ត្រី​ថៃ កាលពី​ឆ្នាំ​២០០៨-២០១១ លោក អា​ភី​ស៊ី បាន​បញ្ចា​ក់ថា តំណាងរាស្ត្រ ២៥០​រូប ចាំបាច់​ត្រូវតែ​គោរព ទៅតាម​គោលបំណង​របស់​ពលរ​ដ្ឋ ក្នុងការ​ជ្រើសរើស​នាយ​ក​រដ្ឋមន្ត្រី ។ លោក​អា​ភិ​ស៊ី​បាន​បញ្ចា​ក់ថា «​តើ​យើង​បោះឆ្នោត ដើម្បី​អ្វី បើ​បោះឆ្នោត​អត់​នៃ​ដដែល​នឹង ។ យើងទាំងអស់គ្នា​ត្រូវតែ​ទទួលខុសត្រូវ ចំពោះ ប្រទេសជាតិ​»​។

​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ​ចាន​អូ​ចារ បាន​បញ្ចា​ក់ថា ការបោះឆ្នោត ជាតិ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ២៤​ខែកុម្ភៈ​ឆ្នាំ​២០១៩ ។ ក្រុម​អ្នកជំនាញ​បាន​លើកឡើងថា​ក្រោយ​ការបោះឆ្នោត​រដ្ឋាភិបាលយោធា​ថៃ​និង​បន្ត​កាន់អំណាច​ដដែល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close