ប្រព័ន្ធ​ការពារ​ដែនអាកាស​ស៊ី​រី​បាញ់​ទម្លាក់​មី​ស៊ី​លអី​ស្រា​អែល ៥​ដើម

កម្លាំង​ទាហាន​ការពារ​ដែនអាកាស​ស៊ី​រី​បានប្រកាសថា កម្លាំង​ទាហាន​អី​ស្រា​អែល​បាន​បើក​ការវាយប្រហារ ពី​ដែនអាកាស​ប្រទេស​លី​បង់ ទៅលើ​ទីតាំង​របស់​ស៊ី​រី នៅក្នុង​តំបន់ Masyaf ក្នុង​ទីក្រុង Hama ។​

​សារព័ត៌មាន Al Masdar News បាន​ដកស្រង​ប្រភពព័ត៌មាន​ពី​កម្លាំង​ទាហាន​ស៊ី​រី​បានប្រកាស​ឲ្យ​ដឹងថា ក្រុម​ទាហាន​ការពារ​ដែនអាកាស​បាន​បាញ់​ទម្លាក់​មី​ស៊ី​លអី​ស្រា​អែល​ជាច្រើន​គ្រាប់ ។ តាម​សារព័ត៌មាន​ស៊ី​រី ការបាញ់ប្រហារ​របស់​អី​ស្រា​អែល បានសម្លាប់​ពលរដ្ឋ​ម្នាក់ និង​១២​នាក់​រងរបួស​។​តាម​ប្រភពព័ត៌មាន កម្លាំង​ទាហាន​ស៊ី​រី បាន​បាញ់​ទម្លាក់​មី​ស៊ី​លអី​ស្រា​អែល ៥​គ្រាប់ នៅក្នុង​ខេត្ត Hama ។ ប្រព័ន្ធ​មី​ស៊ី​ល​ការពារ S-200c ក៏បាន​វាយប្រហារ​ទៅលើ​យន្តហោះ​ចម្បាំង​អី​ស្រា​អែល​ផងដែរ តែ​មិន​ទទួលបាន​ជោគជ័យ ។

ការវាយប្រហារ​តាម​ដែនអាកាស​របស់​អី​ស្រា​អែល បាន​បង្ករ​ការខូចខាត​យ៉ាងដំណំ​បណ្តាល​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​ឆាប់ឆេះ​នៅក្នុង​ស្រុក Masyaf ។ ការវាយប្រហារ​របស់​អី​ស្រា​អែល កាលពី​ថ្ងៃទី​៤ ខែកញ្ញា ជា​សកម្មភាព​មិនអាច​ទទួលយក​បានឡើយ ។ អី​ស្រា​អែល​តែងតែ​បើក​ការវាយប្រហារ ជា​បន្តបន្ទាប់​ទៅលើ ទីតាំង​របស់​ស៊ី​រី ក្រោម​ការគាំទ្រ​ពី​អាមេរិក​។​

​នៅពេល​នេះដែរ អី​ស្រា​អែល​បានប្រកាស​ទទួលស្គាល់ថា បាន​វាយប្រហារ​ស៊ី​រី រហូតដល់​ទៅ​២០០​លើក ក្នុង​រយៈពេល ១៨​ខែ​ចុង​ក្រោយនេះ​។ សារព័ត៌មាន RT បាន​ដកស្រង​ប្រភពព័ត៌មាន​ពី​កម្លាំង​ទាហាន​អាំ​កា​ស់អី​ស្រា​អែល បាន​បញ្ជាក់ថា ក្នុង​រយៈពេល ១៨​ខែ​កន្លងមក ទាហាន​អាកា​សអី​ស្រា​អែល​បាន​បើក​ការវាយប្រហារ​ដល់​ទៅ​២០០​លើក បំផ្លាញ​គោលដៅ​រាប់រយ ដែល​ជាប់​ពាក់ព័ន្ធ​និង​ប្រទេស​អី​រ៉ង ។​

​នៅក្នុង​សន្និសីទកាសែត អី​ស្រា​អែល​បាន​ចោទប្រកាន់​អី​រ៉ង បាន​ព្យាយាម បង្កើន​អ​ត្ថិ​ពល​នៅក្នុង​ប្រទេស​ស៊ី​រី ដោយ​ប​ញ្ចូ​ន​ទាហាន​រាប់ពាន់​ពាក់​ទៅកាន់​ប្រទេស​នោះ ។ កាលពី​ថ្ងៃទី​៤​ខែកញ្ញា កម្លាំង​ទាហាន​អី​ស្រា​អែល បាន​បើក​ការវាយប្រហារ​ទៅលើ ២០២​គោលដៅ​ដែល​សង្ស័យ​ជា​របស់​អី​រ៉ង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close