កម្ពុជានឹង​ចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៣ ជូនពលរដ្ឋ ដោយប្រើវ៉ាក់សាំងអាស្រ្តាហ្សានីការ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកមិញនេះបានបញ្ជាក់ថា ​ប្រជាពលរដ្ឋ​ដែល​ចាក់វ៉ាក់សាំង​ស៊ីណូវ៉ាក់​ និង​ ស៊ីណូហ្វាម​ រួចហេីយ​ នឹងទទួល​បាន​ការ​ចាក់​ដូសទី​បីគឺ​ អាស្ត្រាហ្សានីការ​តែម្តង​។

ជាមួយ​គ្នា​នេះ សម្តេចបានណែនាំ​ឱ្យ​បញ្ជាទិញ​វ៉ាក់សាំងអាស្ត្រាហ្សានីការ​ ដេីម្បី​ត្រៀម​ចាក់​ជាដូសទីបី​ ជូនពលរដ្ឋ​ដែល​ចាក់វ៉ាក់សាំង​លេីក​ទីពីរ​រួចរាល់។

ដោយឡែក​ចំពោះ​អ្នក​ចាក់​ដូសទី​១​ ទី២​ អាស្ត្រាហ្សានីការ​វិញនោះ​ នោះដូសទីបី​ មិនទាន់កំណត់ថាត្រូវចាក់​វ៉ាក់​សាំង​មួយណានោះទេ​ ។ សម្ដេច​តេជោ​បញ្ជារ​ឱ្យ​សិក្សា​ជាបន្ទាន់​ចំពោះ​ដូសទីបី​ សម្រាប់​អ្នក​ដែល​ចាក់​អាស្ត្រាហ្សានីការ​ ដូសទី​១និងទី២​។

សម្តេចបានបញ្ជាក់ថា ការចាក់​ដូសទី​បី​ នឹង​ធ្វេី​ឡេីង​ចំពោះ​ក្រុមជាអទិភាព​ និងក្រុមជួរមុខជាមុន​ ដែលមានមនុស្សប្រមាណ​៥០ម៉ឺន​នាក់​ រួមមាន​គ្រូពេទ្យ​ ទាហ៊ាន​ជាដើម​ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close