សូមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានរដ្ឋសភានីតិកាលទី៦បោះឆ្នោតគាំទ្រដោយសម្លេង ១២៥/១២៥ ផ្តល់សេចក្តីទុកចិត្តលើ សម្តេចតេជោ បីតាសន្តិភាព និងការអភិវឌ្ឍ ទទួលតំណែងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សម្រាប់នីតិកាលទី៦ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នាសម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី៦។

ជាមួយគ្នាក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ខ្ញុំបាទសូមចូលរួមអបអរសាទរចំពោះ ឯកឧត្តម លោកជំទាវ ជា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិកសមាជិការបស់រាជរដ្ឋាភិបាលនីតិកាលទី៦

I.ឧបនាយករដ្ឋមន្ត្រី
១- សម្តេចក្រឡាហោម ស ខេង
២- សម្តេចពិជ័យសេនា ទៀ បាញ់
៣- ឯកឧត្តម ហោ ណាំហុង
៤- លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
៥- ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រចាំការ
៦- ឯកឧត្តម យឹម ឆៃលី
៧- ឯកឧត្តម កែ គឹមយ៉ាន
៨- ឯកឧត្តម ប្រាក់ សុខុន
៩- ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
១០- ឯកឧត្តម ជា សុផារ៉ា

II.ទេសរដ្ឋមន្ត្រី
១- ឯកឧត្តម ឆាយ ថន
២- ឯកឧត្តម ប៉ុល សារឿន (ទទួលបន្ទុកបេសកកម្មពិសេស)
៣- ឯកឧត្តម គន់ គីម (ទទួលបន្ទុកបេសកកម្មពិសេស)
៤- ឯកឧត្តម មាស សុភា (ទទួលបន្ទុកបេសកកម្មពិសេស)
៥- ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ
៦- ឯកឧត្តម ញឹម វណ្ណដា (ទទួលបន្ទុកបេសកកម្មពិសេស)
៧- ឯកឧត្តម ស៊ុន ចាន់ថុល
៨- ឯកឧត្តម ឱម យ៉ិនទៀង (ទទួលបន្ទុកបេសកកម្មពិសេស)
៩- ឯកឧត្តម អៀង ម៉ូលី (ទទួលបន្ទុកបេសកកម្មពិសេស)
១០- ឯកឧត្តម វ៉ា គឹមហុង (ទទួលបន្ទុកបេសកកម្មពិសេស)
១១- ឯកឧត្តម យឹម ណុលឡា (ទទួលបន្ទុកបេសកកម្មពិសេស)
១២- ឯកឧត្តម ហ៊ឹម ឆែម
១៣- ឯកឧត្តម ជិន ប៊ុនស៊ាន (ទទួលបន្ទុកបេសកកម្មពិសេស)
១៤- ឯកឧត្តម ហូ សិទ្ធី (ទទួលបន្ទុកបេសកកម្មពិសេស)
១៥- ឯកឧត្តម ឃុន ហាំង (ទទួលបន្ទុកបេសកកម្មពិសេស)
១៦- ឯកឧត្តម លី ធុជ (ទទួលបន្ទុកបេសកកម្មពិសេស)
១៧- ឯកឧត្តម អូស្មាន ហាស្សាន់ (ទទួលបន្ទុកបេសកកម្មពិសេស)

III.រដ្ឋមន្ត្រី
១- ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
២- សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
៣- សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ
៤- ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៥- ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៦- ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៧- ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
៨- ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
៩- ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
១០- ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
១១- ឯកឧត្តម ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ
១២- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
១៣- ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
១៤- ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
១៥- ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
១៦- ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
១៧- ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
១៨- ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
១៩- លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
២០- ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
២១- ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
២២- ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
២៣- លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៣៤- ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
២៥- ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
២៦- លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
២៧- ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
២៨- ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
២៩- ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close