ជនជាតិ​ចិន​ចំនួន​០២​នាក់ដែល​ពាក់​​​​​​ព័ន្ធ​​​​​​​អំ​​​​​​ពើ​​​​​​​បាញ់​​​​​​ប្រហារ​​​​​​​ជន​​​​​​ជាតិ​​​​​​​ចិន​​​​​​​ដូច​​​​​​គ្នា​​​​​​​ត្រូវ​​​​​​បាន​​​​​​​ចាប់​​​​​​​ខ្លូន​

ព្រះសីហនុ ៖ ជនជាតិ​ចិន​ចំនួន​០២​នាក់ ដែល​ជាប់ពាក់ព័ន្ធ​អំពើ​បាញ់ប្រហារ​ជនជាតិ​ចិន​ដូចគ្នា ចំនួន ០៤​នាក់ បណ្តាល​ឲ្យ​របួស​កន្លង​ទៅនោះ ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ ចាប់​ខ្លូនបាន​ហើយ បន្ទាប់ពី​ពួកគេ​ព្យាយាម​រត់គេច​ខ្លូន អស់​រយៈពេលប្រមាណ​២​ខែ នឹង ធ្វើ​ការដកហូត​បាន កាំភ្លើងខ្លី​ចំនួន​២​ដើម ជាវ​ត្តុ​តាង​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ អោយដឹងថា​ ជន​ជាតិចិនដែល​ជាប់​សង្ស័យ ចំនួន​២​នាក់​ខាងលើ រួមមា​នទី ១-​ឈ្មោះ REN HAI JUN ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E០១១១៥៤៣៤ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ។​ ទី ២-​ឈ្មោះ WU HAI ZHU ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E៩២១១១៩៨៥ មុខរបរ មិន​ពិតប្រាកដ មាន​ទី​លំ នៅមិន​ពិតប្រាកដ​។​ ពាក់ព័ន្ធ​ការចាប់​ខ្លូន ជនជាប់សង្ស័យ​ខាងលើនេះ លោក ឧ​ត្ត​ម​សេនីយ៍ទោ​ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​១៥ ខែ កក្កដា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ ពួកគេ​បានប្រើប្រាស់​កាំភ្លើង​ចំនួន​២​ដើម ធ្វើការ​បាញ់ ប្រហារ​ជនជាតិ​ចិន​ដូចគ្នា ចំនួន​៤​នាក់ ខណៈពេល​ក្រុម​ជនរងគ្រោះ កំពង់​ផឹកស៊ី​ក្នុង ហាង «​ស៊ី ហ៊ូ​»​ ស្ថិតក្នុង​ភូមិ​លេខ ០១ សង្កាត់​លេខ​០៣​ ក្រុងព្រះសីហនុ​(​តំបន់​បឹង​ព្រែកទប់​)​បណ្តាលឲ្យ ជនរងគ្រោះ ទី ១-​ឈ្មោះ ZHANG KUN ភេទប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ​ចិន ត្រូវចំ​ភ្លៅ​ខាងស្តាំ ទី​២-​ឈ្មោះ YANG HUAIHUN ភេទប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ​ចិន ត្រូវចំ​ក្បាលជង្គង់​ខាងស្តាំ​។ ​ទី​៣-​ឈ្មោះ YANG JUN GING ភេទប្រុស ២៧​ឆ្នាំ ជនជាតិ​ចិន ត្រូវចំ​ចុង​ភ្លៅ​ស្តាំ និង​ដើម​កំភួន ជើង​ខាងឆ្វេង​ និងទី​៤-​ឈ្មោះ LIU WEIMIN ភេទប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន ត្រូវចំ​ភ្លៅ​ខាងស្តាំ​។

ជនសង្ស័យ​ទាំង​០២​នាក់ ក្រោយពេល​ធ្វើការ​បាញ់ប្រហា​រជនរងគ្រោះរួច ក៏បា រត់​គេ​ខ្លូន បាត់​ស្រ​មោល ក្នុងពេលនោះតែម្តង គឺ​បាន​រត់​គេ​ខ្លូន​អស់​រយៈពេល​ជិត ០២​ខែ ទើបសមត្ថកិច្ចធ្វើការ​ការស្រាវជ្រាវ ចាប់​ខ្លូន​បាន នៅ​យប់​ម៉ោង​ជិត​១១​ ថ្ងៃទី​៥​ខែកញ្ញា ២០១៨​នេះ។​

នៅ​ចំពោះមុខសមត្ថកិច្ច​ប៉ូលិស ជនជាប់សង្ស័យទាំង​០២​នាក់ បានឆ្លើយ​សារភាព ថា​មូល​ហេតុដែល​ពួកគេបាញ់ប្រហារ​ជនរងគ្រោះ ដោយសារតែ ក្រុមជនរងគ្រោះ​កន្លងមក បាន​និយាយ​ប្រមាថមើលងាយ​ពួក​ខ្លូន ថាជា​មនុស្ស​ដើរ​មិន​ត្រង់​ផ្លូវ ដើរ​វៀចៗ គឹ​ដើរ​បែបនេះមិន មែន​ជាម​នុស្ស​ល្អ​ទេ ទើប​ពួកគេ​ខឹង ក៏បាន​ទិញ​កាំភ្លើង​ចំនួន​២​ដើមពី​ជន​មិន​ស្គាល់មុខម្នាក់ ដោយ ក្នុង​១​ដើម​តម្លៃ​៣,៨០០​ដុល្លា យកទៅ​បាញ់​ក្រុម​រងគ្រោះ​តែម្តងទៅ ។ ហើយក្រោយពេលធ្វើ​សកម្មភាព​បាញ់ប្រហារ​ក្រុមជនរងគ្រោះ​រួ​ច ពួកគេ​ក៏បានយក​កាំភ្លើង​ចំនួន ០២​ដើម​នោះ​ទៅ​លាក់ទុក ដោយ​កប់​ក្នុង​ដី​នឹង​ស​ង្ងំ​លាក់​ខ្លូន​បាន​មួយរយៈ​ក៏ត្រូវ​សមត្ថកិច្ច ប៉ូលិស ស្រាវជ្រាវ​ចាប់​ខ្លូន​បានតែ​ម្តង​។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ត្រូវបានសមត្ថកិច្ច​ប៉ូលិស នៃ​ស្នងការដ្ឋា​ននគ​របាល ខេត្ត​ព្រះសីហនុ កំពុងកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ព្រះសីហនុ ដើម្បី​ចាត់ការ​តាមផ្លូវច្បាប់​។​

​គូរ​រម្លឹកផងដែរថា ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន នៅ​កន្លែង​ណា ក៏មាន​ជនជាតិ​ចិន​ដែរ ហើយ​អ្វីដែល​គួរគត់​សម្គាល់​​​​នោះ​គឺ វត្តមាន ជន​ជាតិចិន​ទាំងនោះ មានមុខរបរ​រកស៊ី ភាគច្រើន បើក​កាស៊ីណូ​(​អន​ឡាញ​) បើកហាង​ស្រី​ម៉ាស្សា ស្រី​រកស៊ី បំរើ​ភ្លូវ​ភេទ បើក​ក្លឹប​កម្សាន្ត ប្រើប្រាស់​ថ្នាំញៀន បង្កភាពអនាធិបតេយ្យ យ៉ាង​ពេញបន្ទុក ដូចជា បទល្មើស ចាប់មនុស្ស​ជំរិត​ទា​រប្រាក់ ប្លន់​ប្រដាប់អាវុធ បង្កើត​បងធំ​បងតូច កាប់​ចាក់គ្នា ស្ទើរ​រាល់ថ្ងៃរួម​ នឹងបើកបរមិន​គោរប​ច្បាប់​ចរាចរ​ណ៏ បង្កគ្រោះថ្នាក់ ជាប្រចាំ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ សម្តែង​ការព្រួយបារម្ភគ្រប់ពេលវេលា​។​

ប៉ុន្តែទោះជា​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋខេត្ត​ព្រះសីហនុសង្ឃឹមថា មន្ត្រី​ជាន់ខ្ពស់នគ​របាល​ជាតិសំខាន់​ចំនួន​១១​នាក់ ​ដឹកនាំ​ដោយ លោកនាយ​ឧ​ត្ត​ម​សេនីយ ថោង លីម ដែលអគ្គ​នគ​របាល​ជាតិចេញ​លិខិត​បង្គាប់ការ ចុះ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ២០១៨​ ដើម្បី​ឲ្យ​ចុះមក ជួយដឹកនាំ​ពង្រឹង សន្តិសុខ​ សណ្តាប់ធ្នាប់ ​និង​រៀបចំ​របៀបរៀបរយសង្គម ក្នុង​ទឹកដី​ខេត្តព្រះសីហនុ ដោយប្រជាពលរដ្ឋរំពឹងថា វត្តមានមន្ត្រីជាន់ខ្ពស់របស់​គន​របាល​ជាតិ ទាំង​១១​រូបខាងលើ នឹងធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ បានល្អ​ប្រសើ​រឡើងវិញ និង​លុបបំបាត់​ឲ្យ​អស់ នូវអ្វីដែលជា​ភាពមិនប្រក្រតី កំពុង​កើតមាន​ក្នុង​ខេត្ត​ព្រះសីហនុ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close