មនុស្សជិត ១០០នាក់ទៀត វិជ្ជមានកូវីដ១៩ បានរកឃើញនៅខេត្តសៀមរាប
ខេត្តសៀមរាប៖ រដ្ឋាបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៩៩នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ ១៣៩នាក់ និងស្លាប់ថ្មី ១នាក់ទៀត សម្រាប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។
សូមជម្រាបថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥.៤០១នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ២.៩៦៥នាក់, ស្លាប់ ៦២នាក់ និងកំពុងសម្រាកព្យាបាល ២.៣៧៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។