នំ​កញ្ចប់ និង​ចាហួយ​ក្លែងក្លាយ ពិនិត្យ​រកសារ​ធាតុគីមី

កណ្តាល ៖ កម្លាំងចម្រុះ​នៃ​ដឹកនាំ ដោយ​លោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្តកណ្តាល ជំនាញ កាំកុងត្រូល​ខេត្ត បាន​ឃាត់​រថយន្ត​៣​គ្រឿង ដើម្បី​ពិនិត្យមើល​ទំនិញ ដែល​ឈ្មួញ​នាំចូល ពី​ប្រទេស​វៀតណាម តាម​ច្រករបៀង តាម​ទូក​កា​ណូ​កមក​រើ​ដាក់​រថយន្ត នៅ​ចំណុច​ភូមិ​ព្រែក​សំរោង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ដើម្បី​ដឹក​បន្ត​មក​ចែកចាយ លើ​ទីផ្សា​ក្នុងប្រទេស​កម្ពុជា ។​

ក្នុងនោះ​មន្ត្រី​ជំនាញ បាន​ពិនិត្យ​រកឃើញ នំ​កញ្ចប់​ដា​ណា​មិ ជា​ប្រភេទ​នំ​ក្លែងក្លាយ​៥១​កេស និង​ចាហួយ​ដែលមាន​សារធាតុ​គីមី ក្នុង​កំរិត​ខ្ពស់ជាង​១០០​កេស រួម​នំ​កញ្ចប់ ផ្សេងទៀត​ដែល កម្លាំង​កំពុង​ពិនិត្យ​ត្រៀម​បញ្ជូន ទៅ​ឡា​បូ​ផងដែរ ។​

​លោក ឯក ស៊ុន​រស្មី ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង ខេត្តកណ្តាល បាន​បាន​ប្រសាសន៍ថា លោក​សំណូមពរ​ដល់ កម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ត្រួតពិនិត្យ​មុខទំនិញ ទាំងអស់ ហើយ​បើ​ទំនិញ​ណា មានការ​ពាក់ព័ន្ធ​ត្រូវ​រឹបអូស រួច​យកទៅ​បំផ្លាញចោល ជាបន្ទាន់ មិន​អនុញ្ញាតិ​ឲ្យ​យក ទៅកាន់​ទីផ្សារ​បានទេ តែ​បើសិនជា​ទំនិញ គេ​មានគុណ​ភាពត្រឹមត្រូវ ត្រូវប្រគល់​ទៅ​ឲ្យ​ម្ចាស់​គេ​យកទៅ លក់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់ ដល់​របរ​ពួកគាត់ ព្រោះ​បើ​យើង​ធ្វេសប្រហែស គេ​អាច​ប្តឹង​យើង​បាន ធ្វើ​ឲ្យ​ខូចខាត​ទំនិញ​គេ ។​

លោក​បាន​បន្តថា ឈ្មួញ​រូបនេះ​កុំ​គិតថា ជា​របរ​តូចតាច​ឲ្យ​សោះ មិន​ដូច​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ចេះតែ​និយាយ​មិន​ពិនិត្យ​ឲ្យ​បាន​ច្បាស់ បើ​យើង​កាន់ជើង​ពួកគាត់​ឬ​ពុករលួយ​ជាមួយ​ពួកគាត់​អាជីវករ តែ​យើង​គួរ​គិត​សុខភាព​ក្មេង ជា​កូនចៅ​ពលរដ្ឋ ទូរ​ទាំង​ប្រទេស ដែល​ពួកគាត់​បរិភោគ​ចំណី​ទាំងនោះ ចូលទៅ​តើ​គាត់​ជួប​អ្វីខ្លះ ។ នំ​នេះ​គឺជា​ឃាតករ ឈាម​ត្រជាក់​ដែល អាច​សម្លាប់​កុមារ​កម្ពុជា ជា​បន្តបន្ទាប់​តាមរយៈ រោគ​រលា​កក ក្អួតចង្អោ ឬ​ជំងឺ​ផ្សេងៗ​រហូត​ស្លាប់ ។ បើតាម​ការពិនិត្យ​កន្លែង ស្តុក​ទំនិញ​គាត់​នៅ​ជ្រៃ​ធំ គឺមាន​ម៉ាស៊ីន​អូស​ទំនិញ​ឡើង​ច្រាំង និង​ម៉ាស៊ីន​ទម្លាក់​ទំនិញ រថយន្ត​ដឹកជញ្ជូន​រាប់​គ្រឿង ដូច្នេះ​មិនមែនជា​អ្នករកស៊ី តូចតាច​ដូច​ពាក្យ​គេ​ថា​នោះទេ ។ នំ​៣​រថយន្ត​នេះ​អាច​ចែកចាយ បាន​១​ចំហៀង​ខេត្តកណ្តាល ។

អ្នកស្រី​ស្រ៊ន ច​ន្ធី អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្ពប​ឃុំ​សំពោ​ពូន ស្រុក​កោះធំ មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្នល់​បែក​សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ​ខេត្ត តាកែវ បាន​និយាយថា អ្នកស្រី​ជា​អាជីវករ​មិនបាន​ដឹងថា នំ​ទាំងនេះ​មាន​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ធ្ងន់ធ្ងរ​បែបនេះ​ទេ ប្រសិនបើ​អ្នកស្រី​ដឹង​ទោះបី​ចំណេញ​ច្រើន​យ៉ាងណា​ក៏ មិន​ទទួល​ដែរ ។ ទំនិញ​ទាំងនេះ​អ្នក​យកទៅ​ចែកចាយ​តាម​ទីផ្សារ​នានា​ក្នុងប្រទេស​កម្ពុជា ដូចជា ឧ​ត្ត​មានជ័យ បន្ទាយមានជ័យ ខេត្តកណ្តាល និង​ខេត្ត​ផ្សេងទៀត ទៅតាម​គេ​កា​ម្មង់ ការនាំ​ចូលមក​កាន់​ប្រទេស​កម្ពុជា​ពី​ប្រទេស​វៀតណាម​មក​នោះ គឹ​មិនមែន​នាំចូល​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​នោះទេ គឺមាន​ជនជាតិខ្មែរ​ដឹក​តាម​ទូក​ឬ​កា​ណូ​ក​តាម​ផ្លូវទឹក​លួច​មក​រើ​នៅ​ចំណុច​ខាងលើ​លើកដាក់រ​ថយ​ន្យ​តែម្តង ។​

​លោក លី សុជាតិ តំណាង​ឲ្យ​លោក ឈឿន សុចិ​ត្ត ស្នងការ​ង​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស​សេដ្ឋកិច្ច​កំពុង​ដឹកនាំ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្តកណ្តាល​នោះបាន​និយាយថា ការដែល​យើង​ដឹកនាំ​កម្លាំង​ចុះទៅ​សហការ​រហូត​ឈានទៅ​បង្ក្រាបបាន​នេះ គឺ​ដោយសារ​តែមាន​ពាក្យ​ពី​ក្រុមហ៊ុន ជីពម៉ុង ម្ចាស់​នំ​ហាន​ណា​មិ នំ​ចូល​ផ្តាច់មុខ​ពី​ប្រទេស​ថៃ ថា​ឈ្មួញ​រូបនេះ​នាំ​នំ​ហា​ណា​មិ​ក្លែងក្លាយ​ពី​ប្រទេស​វៀតណាម ធ្វើ​ប៉ះពាល់​ដល់​ក្រុមហ៊ុន ទើប​កម្លាំង​ចុះទៅ​បង្ក្រាបបាន​ជាក់ស្តែង មិនតែប៉ុណ្ណោះ​រកឃើញ​ចាហួយ ដែល​ផ្ទុក​ដោយសា​ធារ​គីមី​កំរិត​ហាម​ឃាត​ខ្ពស់​មួយចំនួនទៀត និង​បាន​ឃាត់​រថយន្ត​៣​គ្រឿង ទី​១​ម៉ា​ហុ​ី​យ៉ាន​ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-8806 និង​ទី​២ ម៉ាក​ហ៊ី​យ៉ាន ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-8506 និង​មួយគ្រឿង ទៀត​ម៉ាក​ហុ​ី​យ៉ាន​ដាយ​ដែរ​ពណ៌​ស​ពាក់​ស្លាក​លេខ​កំពត 3A-0040 ។​

អ្នកស្រី​បាន​បន្តថា មុខរបរ​នេះ​គាត់​រក​សុ​ី​មក ២០​ឆ្នាំ​ជាង​ហើយ មិន​ដែលមាន​បញ្ហា​អ្វី​កើតឡើង​នោះទេ តែ​ពេលនេះ​ដោយសារ មាន​ក្រុម​ប្តឹង​នគរបាល​ទើប​អ្នកស្រី​ជួប​បញ្ហា ខាង​ជំនាញ​ចុះទៅ​ឃាត់​នាំយកមក​ពិនិត្យ អ្នកស្រី​សង្ឃឹមថា សមត្ថកិច្ច​មិន​យកទោស​ភៃ​អ្វី​ទេ ព្រោះ​អ្នកស្រី​មិនបាន​ដឹង​នំ​ទាំងនេះ មាន​សារធាតុ​គី​នោះឡើយ​។​

​លោក លាត លី ផ្នែក​លក់​នៅ​ក្រុមហ៊ុន​ជីពម៉ុង​បាន​ពន្យល់​ដល់​អ្នកយក​ព័ត៌មាន​និង​ផ្តាំ​ដល់​បងប្អូន​ជា​មេផ្ទះ​ដែល​ទៅ​ទិញ​ទំនិញ​ទាំងពី​ទីផ្សារ​ដើម្បី​ទុក​សម្រាប់​វេច​ខ្ចប់​ឲ្យ​កូនតូចៗ​ទៅ​សាលារៀន​ឬ​បរិភោគ​នៅផ្ទះ នំ​ពិតប្រាកដ​មាន​ត្រា​ហា​ណា​ម៉ិ សម្រាប់​សម្គាល់​តែ​នំ​ក្លែងក្លាយ​វិញ​គឺ​អត​មាន​ត្រា​ហា​ណា​ម៉ិ​ទេ ។ ចំពោះ​ការបរិភោគ​នំ​ក្លែងក្លាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កុមារ ទៅជា​រលា​កក រលាក​ពោះវៀន​ជាដើម​។​

មន្ត្រី​កាំកុងត្រូល​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា ផ​លិ​ផល​ក្លែងក្លាយ​ដែល​យើង​ធ្វើ​ការត្រួត​ពិនិត្យឃើញ​នាពេលនេះ​មាន នំ​កញ្ចប់​ហា​ណា​ម៉ិ គឺ​ត្រូវ​រឹប​ទាំងស្រុង និង​មាន​គ្រឿង​កំប៉ុង​ជា​ភេ​ជ្ជៈ ចាហួយ​កញ្ចប់​ជា​ថង់ និង​ជ័រ​រ៉ឹង​ជាច្រើន​ផងដែរ ហើយ​ចាហួយ​នេះ បើតាម​ធ្លាប់​យកទៅ​ចូល​ឡា​បូ គឺមាន​សារធាតុ​គីមី​ខ្ពស់បំផុត អាច​បំផ្លាញ​ជីវិត​អ្នក​បរិភោគបាន ដូច្នេះ​បងប្អូន​បើ​គួរ​ចៀសវៀង​បាន​កុំ​ឲ្យ​កូនៗ​របស់លោក​អ្នក​ពិសារ​អី​ចៀសវៀង​គ្រោះថ្នាក់​ជាយថាហេតុ ព្រោះ​ថ្មី​នេះ​ដូចជា នៅ​ខេត្ត​មណ្ឌល​គី​រី មាន​ករណី​ពុល​ចាហួយ​នេះ ប៉ុន្តែ​លោក​មិនទាន់​ច្បាស់​ទេ កំពុងធ្វើការ​ស្រាវជ្រាវ​បន្ថែម តែ​ទោះបីយ៉ាងណា​ត្រូវតែ​ប្រុងប្រយ័ត្ន​ជាមុន​ប្រសើ​ជាង​។ មន្ត្រី​ដដែល​បាន​បន្តថា ទំនិញ​ដែល​ខាង​ជំនាញ​លោក​យកទៅ​ចូល​ឡា​បូ ​ប្រសិនជា​ពិនិត្យ​ទៅ​មិនឃើញ​មាន​សារ​ធាតុគីមី នោះ​និង​ប្រគល់​ទៅ​ម្ចាស់​វិញ តែបើ​ពិនិត្យ​ទៅ​ឃើញថា មាន​សារ​ធាតុគីមី​ខ្ពស់ ត្រូវ​រឹបអូស យកទៅ​កំទេចចោល​ទាំងស្រុង ចំណែក​ម្ចាស់​ត្រូវ​ចាត់ការ ទៅតាម​ផ្លូវច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close