ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​នឹងត្រូវ​ប្រកាស​ចូលកាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១១ កញ្ញា​

​រាជធានី​ភ្នំពេញ ៖ ប្រភពពី​មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​ប្រមាណ​១៥៖០០​នាទី រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត នឹងត្រូវ​ប្រកាស​ចូលកាន់​តំណែង​ជំនួស នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ដែល​ពិធី​នេះ រៀបចំ​នៅ​សាលប្រជុំ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ អគ្គ​ស្នងការរង នគរបាលជាតិ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត នឹងត្រូវ​ប្រកាស​ចូលកាន់​តំណែង​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជា​ផ្លូវការ ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ពី​អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មកជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ជំនួស លោក កៅ ខុន​ដា​រ៉ា ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close