សម្តេចក្រឡាហោម អញ្ជើញទៅកាន់ប្រទេសបារាំងរយៈពេល ២សប្តាហ៍

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានចាកចេញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍។

ខុទ្ទកាល័យសម្តេច ស ខេង បាន​បញ្ជាក់ថា ការអញ្ជើញទៅកាន់ប្រទេសបារាំងនេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ដោយទទួលបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ហើយ​មូលហេតុ​ដែលសម្តេច ស ខេង អញ្ជើញ​ទៅ​កាន់ប្រទេស​បារាំងនេះ គឺដោយសារ ​សម្តេច​មានធុរផ្ទាល់ខ្លួន។

ក្នុងរយៈពេលអវត្តមាននេះលោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ទទួលភារកិច្ច ជា រដ្ឋមន្ត្រីស្តីទី ដើម្បីដឹកនាំការងារទូទៅរបស់ក្រសួងមហាផ្ទៃ រហូតដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញវិលត្រឡប់មកដល់មាតុប្រទេសវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close