លោកហូចំរើនត្រូវនាំខ្លួនមកតុលាការដើម្បីសាកសួរបន្ដ
រាជធានីភ្នំពេញ ៖ ឧកញ៉ា ហូ ចំរើន ត្រូវបានលោក សៀង សុខ ព្រះ រាជអាជ្ញារងនៃអយ្យការ អម សាលាដំបូងរាជធានីភ្នំពេញបានសម្រេ ចចោទប្រកាន់ពីបទ (គំរាម កំ ហែងថានឹងសម្លាប់)តាម មាត្រា ២៣៣
នៃ ក្រម ព្រហ្មទណ្ឌ ដែល អា ចផ្តន្ទាទោសពី៦ ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល បន្ទាប់ពី ការចោទប្រកាន់រួច លោក សៀង សុខបានបញ្ជូនទៅចៅក្រមក៏បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសនៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨នេះ មន្ដ្រីពន្ធនាគារបាននាំខ្លួនឧកញ៉ា ហូ ចំរើន មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដការសាកសួរដេញដោលដែលត្រូវបានចោទប្រកាន់ពី បទ គំរាមកំហែងថា នឹងសម្លាប់ ។
សូមបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់នៅអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា ឯកឧត្ដមឧត្ដមសេនីយ៍ឯកឧកញ៉ាហូចំរើនត្រូវបានសមត្ថកិច្ចនគរ បាលក្រសួង មហាផ្ទៃឃាត់ខ្លួនមកសាកសួរ ជុំវិញករណីផ្ទុះ អាវុ ធកាលពីចុងខែមេសា កន្លងមក នៅសង្កាត់ ព្រៃស ខណ្ឌ ដង្កោរ បន្ទាប់ពីសាកសួររួចរាល់ សមត្ថកិច្ចនឹង រៀប ចំសំណុំរឿងបញ្ជូន ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឧកញ៉ា ហូ ចំរើន ទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បី ចាត់ការបន្តតាមផ្លូវច្បាប់ ។
នេះបើយោងតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ខែមេសាឆ្នាំ២០១៨នេះ សមត្ថកិច្ចមូលដ្ឋានទាំងពីរស្ថាប័នមានទាំងនគរបាលនិងកងរាជ អាវុធហត្ថផ្អើលស្លន់ស្លោក្រោយពីមានករណីផ្ទុះអាវុធនៅក្នុងភូមិ គ្រឹះដ៍ធំស្គឹមស្គៃរបស់លោកឧកញ៉ាហូចំរើនស្ថិតនៅក្នុងភូមិរកា សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ដោយសង្ស័យថា លោកឧកញ៉ាបាញ់គំរាមភរិយានិងម្តាយក្មេកសមត្ថកិច្ចមូលដ្ឋាន បានទៅដល់កន្លែងផ្ទុះអាវុធដើម្បីធ្វើកំណត់ហេតុប៉ុន្តែមិនដឹងថា ឧកញ៉ារូបនេះមានបញ្ហាក្តៅក្រហាយពីរឿងអ្វីនោះទេបានជាដក កាំភ្លើងបាញ់លាន់ទ្រហឹងក្នុងភូមិគ្រឹះនិងបង្កឲ្យភ្ញាក់ផ្អើលដល់ប្រ ជាពលរដ្ឋបែបនេះនោះទេ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។