ឯ.ឧ​ ប្រធានក្រុមប្រឹក្សាខេត្ត និង​ ឯ.ឧ​ អភិបាលខេត្ត​ ចុះពិនិត្យផ្លូវដីក្រហមមួយខ្សែបែកចេញពីផ្លូវជាតិលេខ៤​ ភ្ជាប់មកផ្លូវក្នុងក្រុងព្រះសីហនុ ដោយគ្រោងចាក់បេតុងជូនពលរដ្ឋនៅពេលឆាប់ៗខាងមុខនេះ

នៅរសៀលថ្ងៃអង្គារទី១១​ ខែកញ្ញា​ ឆ្នាំ២០១៨ ឯ.ឧ​ ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ ឯ.ឧ​ យន្ត​ មីន​ អភិបាលខេត្ត្រះសីហនុ​ ព្រមទាំងមន្ត្រីជំនាញ​ រួមទាំងអាជ្ញាធរមូលដ្ឋាន

បានចុះពិនិត្យមើលស្ថានភាពផ្លូវដីក្រហមមួយខ្សែបែកពីផ្លូវជាតិលេខ៤ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ឃ្លាំងលើសង្កាត់លេខ១ ភ្ជាប់ផ្លូវមិត្តភាពមុខសាលាក្រុងព្រះសីហនុ ដោយគ្រោងប្រែក្លាយផ្លូវដីក្រហមមួយខ្សែនេះអោយទៅជាផ្លូវបេតុងក្នុងពេលដ៏ឆាប់ខាងមុខនេះ ដែលជាជំនួយរប្បុរសជនគ្រោងចំណាយប្រមាណជិតកន្លះលានដូល្លារអាមេរិច។

ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ឆ្លើយតបចំពោះស្ថានភាពចរាចរណ៍នៅខេត្តព្រះសីហនុ មានភាពមមាញឹកខ្លាំងដោយសារលទ្ធផលនៃការអភិវឌ្ឍរយៈពេលពីរឆ្នាំក្រោយនេះនិងកំណើនយានយន្ត បានកើនឡើងខ្លាំងស្ទើរមិននឹកស្មានដល់ រដ្ឋបាលខេត្ត​ត្រូវតែគិតគូជាចាំបាច់ក្នុងការកែលម្អផ្លូវអោយបានប្រសើរដើម្បីសម្រួលចរាចរណ៍អោយបានកាន់តែប្រសើរថែមទៀត។
ឯកឧត្តម យន្ត មីន និងឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានថ្លែងអំណគុណចំពោះសប្បុរសជនដែលបានចូលរួមជារមួយរដ្ឋបាលខេត្តក្នុងកាស្ថាបនាផ្លូវជូនពលរដ្ឋបានប្រើប្រាស់។

តាមលោក ណុប ហេង ប្រធានមន្ទីរសាធារណៈការ​ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានអោយដឹងថាផ្លូវនេះមានលេខ៨២៣ បែកចេញពីផ្លូវជាតលេខ៤ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្អនៈតូតាល់ឃ្លាំងលើសង្កាត់លេខ១​ ភ្ជាប់មកផ្លូវមិត្តភាព​ មុខសាលាក្រុងព្រះសីហនុ មានប្រវែង​ ១,៧២៥ម ។​ ផ្លូវនេះគ្រោងនឹងចាក់ថែមប្រវែង​ ១,៤១៤ម ទទឹង​ ៨,២ម កំរាស់២តឹក ប្រើឆ្អឹងដឹក១០ លី ពីរជាន់​ ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ​ ៤០ម៉ឺន​ ដុល្លារអាមេរិច ជាអំណោយរបស់ លោក គុយ ណាតនិងភរិយា។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close