​វៀតណាម បន្ត​រកឃើញ​អ្នក​ផ្ទុក​កូ​វីដ​១៩ ជិត​១​ម៉ឺន​៣​ពាន់ និង​ស្លាប់​៣៤៤​នាក់ គិត​ត្រឹម​ម្សិលមិញ​!

​វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម នៅ​ថ្ងៃអាទិត្យ​នេះ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩ រហូតដល់ ១២,៧៩៦​ករណី​បន្ថែមទៀត កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២១​។



ក្រសួងសុខាភិបាល​វៀត​ណា​ម ក៏បាន​ប្រកាស​រកឃើញ​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ចំនួន ៣៤៤​នាក់​ទៀតផង​ដែរ​។​

​គិត​ត្រឹម​យប់​ថ្ងៃទី​២៩ ខែសីហា វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៤៣៥,២៦៥​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ២១៩,៨០២​នាក់ ខណៈ​ចំនួន​អ្នកស្លាប់ ១០,៧៤៩​នាក់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close