ជីវិតកម្សាន្ត

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ប្រកាស​ទទួលយក​កុន​ខ្លី​លើកចុងក្រោយ​

ភ្នំពេញ ៖ ​តើ​អ្នក​គិតថា​ផលិត​ភាពយន្ត​ខ្លី​ជា​រឿង​ងាយស្រួល​មែន​ទេ​? បើតាម​ប្រសាសន៍​របស់លោក Henry FORD «​ទោះ​អ្នក​គិតថា​ធ្វើបាន ឬក៏​មិនបាន ចំលើយ​យ៉ាងណាក៏ដោយ គឺ​ស្រេច​តែ​អ្នក​គិត​។​» ការធ្វើ​ភាព​​​យន្ត​​​​មួយ អោយរ​លូន​គឺ​អ្នក​ត្រូវតែមាន​ការសហការ​ណ៍​ជា​ក្រុម​អោយបាន​ល្អ នឹង​រៀប​គំរោង អោយបាន​ល្អិតល្អន់ ពីព្រោះ​យើង​ផលិត​កុន​ខ្លី​ដែលមាន​រយៈពេល​ចន្លោះ​ពី ៥​នាទី ទៅ​៣០​នាទី​តែ ប៉ុណ្ណោះ​”​។​

​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ បាន​ពន្យារពេល​បើកទទួល​យក​ភាពយន្ត​ខ្លី​រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា​នេះ​។ ពួកយើង​នៅតែ​ចង់អោយមាន​ការរីកចំរើន​ទាំង​រឿង​ក្នុងស្រុក និង​រឿង​អន្តរជាតិ សម្រាប់​ភាពយន្ត​ខ្លី​។ គោលដៅ​ធំចម្បង​របស់​យើង​គឺ​ចង់ឃើញ​មានការ​ប្រកួតប្រជែង ស្នាដៃ​និង​ចាក់ បញ្ចាំងភាពយន្ត​ខ្លី​អោយ កាន់តែ​ទូលំទូលាយ​ក្នុងប្រទេស​កម្ពុជា​។ ហើយ​អ្វីដែល​ពិសេស​នោះ គឺ​យើង​ទទួលបាន​ភាពយន្ត​ខ្លី​គ្រប់ រសជាតិ មាន​ទាំង រឿង​បែប រន្ធត់ កំប្លែង វាយតប់ បាញ់ប្រហារ ស្នេហា និង​ភាពយន្ត​ឯកសារ ជាដើម​។ តើ អ្នក​ចូលចិត្ត​កុន​ប្រភេទ​ណា​ដែរ​? មិន​ថា​អ្នក​កំពុងតែ​ថត ឬក៏​កំពុង​កាត់ត​ភាពយន្ត​ខ្លី​របស់​អ្នក សូមកុំ​ភ្លេច​ផ្ញើ រឿង​របស់​អ្នក​មកកាន់​យើង​ភ្លាម​នៅពេល​អ្នកធ្វើ​វា​រួច ព្រោះថា​មហោស្រព ភាពយន្ត​ខ្លី​ចតុមុខ របស់​យើង នឹង​លែង ទ​ទូល​យក​ភាពយន្ត​ខ្លី​ក្រោយ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ នេះហើយ​។​

​គូរ​រំលឹក​ដែរ​ថា មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំនេះ​នឹង​បើក​នៅ​ថ្ងៃទី ២៦ ខែតុលា​ឆ្នាំ ២០១៨ ដោយមាន ការចាក់​បញ្ចាំង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី ២៧ ២៨ ២៩ ខែ​ដដែល នឹង បិទ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ របស់ ខ្លួន នៅ​ថ្ងៃទី​៣០ ខែតុលា បន្ទាប់ពី​ការ​បញ្ចាំង​ចប់​។ ការចាក់​បញ្ចាំងភាពយន្ត​ខ្លី របស់​យើង​គឺ​នៅ រោង ភាពយន្ត​ដែល​ឈានមុខ​គេ​នៅក្នុង​ទីក្រុង​ភ្នំពេញ គឺ​រោងភាពយន្ត លេ​ជេន និង រោងភាពយន្ត មេជ័រ ស៊ី​ណេ​ផ្លិ​ច​បាយ​ស្មា​ត​។​

គិត​មកទល់​ថ្ងៃនេះ យើង​បានទទួល​ភាពយន្ត​ខ្លី​ដែល​ផ្ញើ​មកកាន់​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចំនួន​២១១ រឿង​ហើយ ដោយ​ក្នុងនោះ​យើង​ទទួលបាន​ចំនួន​១៧​រឿង​ពី​សមិទ្ធិ​ករ​ក្នុងស្រុក​។ ភាពយន្ត​ខ្លី​ដែល​យើង​ទទួល បាន​ច្រើនជាងគេ នោះ​គឺ​មកពី​សហរដ្ឋ​អា​មេ​រិច​។ ចំណែកឯ​ប្រភេទ ភាពយន្ត​ឯកសារ ដែល​ទើប​បើកទទួល ឆ្នាំនេះ គឺមាន​រហូតដល់​ទៅ ២៩​រឿង​ឯណោះ​។ អំឡុងពេល លើក​ពេល​នៃ​ការទទួល​ភាពយន្ត​ខ្លី របស់ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​យើង​នេះ​ពួក យើង​កំពុងតែ​សម្រិតសម្រាំង​ជ្រើសរើស​ភាពយន្ត​ខ្លី​ដែល​ល្អៗ ក្នុង​ជុំ​ទី​១ ហើយ​បន្ទាប់មកទៀត​គឺ​យើង​នឹង​រើស​រក​ជ័យលាភី​ចុងក្រោយ​នៅ​ដើមខែ​តុលា​។

​ឆ្នាំនេះ​ពានរង្វាន់​ដែល​យើង​សម្រិតសម្រាំង​មាន​៖

1-​ ​ជ័យលាភី​រឿង​ខ្លី​ប្រចាំឆ្នាំ​របស់​សមិទ្ធិ​ករ​កម្ពុជា ដែលមាន​ទឹកប្រាក់​៧០០​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​
2-​ ​ជ័យលាភី អ្នកដឹកនាំ​រឿង​ឆ្នើម​
3-​ ​ជ័យលាភី អ្នក​កាត់ត​ឆ្នើម​
4-​ ​ជ័យលាភី អ្នក​ថត​ភាពយន្ត​ឆ្នើម​
5-​ ​ជ័យលាភី សាច់រឿង​ល្អ​បំផុត​
6-​ ​ជ័យលាភី​សំរាប់​រឿង​បរទេស​ដែល​ពេញនិយម​ពី​ទស្សនិកជន​។​

​ពេលវេលា​កាន់តែ​ខិតចូល​មកដល់​ហើយ​! សូម​រួសរាន់​ផ្ញើ​ភាពយន្ត​ខ្លី​របស់​អ្នក​មកកាន់​មហោស្រព​ភាពយន្ត​ខ្លី ចតុមុខ​ឥឡូវនេះ​!

“​កុន​ខ្លី​នាំមក​នូវ​ភាពសប្បាយ​រីករាយ ការបង្ហាញ​មនោសញ្ចេតនា និង​ខ្លឹមសារ​បង្កប់​ក្នុង​សាច់រឿង​។ កុន​ខ្លី ដែល​មិន​ត្រឹមតែ​ផលិតឡើង​ដោយ​សមិទ្ធិ​ករ​តែម្នាក់ឯង​ទេ តែ​គឺជា​ការសហការ ក្នុង​ក្រុម​ទាំងមូល​។ ខ្ញុំ ស្រលាញ់​ការផលិត​រឿង​ខ្លី្ ខ្ញុំ​មិន​ផ្តោត​សំខាន់​តែ​លើ​សាច់រឿង​តែមួយ​មុខ​នោះទេ តែ​គឺ​ដំណើរ​ការផលិត រឿង​ជាមួយ​ក្រុម​របស់ខ្ញុំ​ដែល​វា​សំខាន់​។ វា​គឺជា​ដំណើរការ​ដ៏​សំខាន់​ក្នុងការ ផលិត​រឿង​។​” នេះ​ជា​ប្រសាសន៍ របស់លោក លី ប៉ូ​ឡែ​ន ដែលជា​ជ័យលាភី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ កាលពី​ឆ្នាំ​២០១៣​។ លោក​ត្រូវ បានជ្រើសរើស​អោយចូល​រួម​ក្នុង​កម្មវិធី Asian Film Academy 2018​ដោយ​មហោស្រព Busan International Film Festival ដែលជា​មហោស្រព​ដ៏​ល្បីល្បាញ​ក្នុងការ ជម្រុញ​អោយ​ផលិតករ​ជំនាន់​ថ្មី ក្នុង​តំបន់​អាស៊ី​ផលិត និង​បង្ហាញ​ស្នាដៃ​របស់​ពួកគេ ។ នេះ​គឺជា​ជំហាន​ថ្មី​ក្នុង​អាជីព​ជា​សមិទ្ធិ​ករ​ជំនាន់​ថ្មី ហើយ​អ្នក​ក៏​អាច​មានឱកាស ធ្វើ​បានដែរ​។ សូមកុំ​ភ្លេច​ចូលរួម​ជាមួយ​ពួកយើង​ឥឡូវនេះ​។​

​តោះ​យើង​ចាប់ផ្តើម​ថត​ឥឡូវនេះ ហើយ​ផលិត​រឿង​អោយបាន​ល្បី​រាប់​ឆ្នាំ​ទៅមុខ​!!! ដូច្នេះ​សូម​ផ្ញើ​ភាពយន្ត ខ្លី របស់​អ្នក មកកាន់​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​តាម​វិធី​ខាងក្រោម​៖
1- ផ្ញើមក​តាម​គេហទំព័រ www.filmfreeway.com/csff ;
2- ឬ​យកមក​ផ្ទាល់​តាម​អាសយដ្ឋាន ផ្ទះ​លេខ ១៣៨ ភូមិ បន្លា​ស្អិត ឃុំ ក្មួញ ខណ្ឌ​សែន​សុខ ក្រុងភ្នំពេញ ឬ តាមរយៈ​ទូរស័ព្ទ​លេខ 070/098 559 353 ។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close