លោកពូ​ទីន​ ៖ អីុ​ស្រា​អែល​មិនបាន​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​ឡើយ​

​អន្តរជាតិ ៖ ការប្រកាស​របស់​ប្រធានាធិបតី​រុស្ស៊ី លោកពូ​ទីន​បង្ក​មានការ​ផ្ញា​ក់​ផ្អើល ដោយ​ផ្ទុយ​ពី​អ្វីដែល​មន្ត្រី​យោធា​ជាន់ខ្ពស់​រុស្ស៊ី​បានលើកឡើង ។ លោកពូ​ទីន​បញ្ចា​ក់ថា «​ករណី​យន្តហោះ Il-20 រង​ការបាញ់​ទម្លាក់​នៅក្នុង​ប្រទេស​ស៊ី​រី គឺជា គ្រោះថ្នាក់ លោក​បញ្ចាក់ ស្ថានភាព​កើតឡើង​កប​ជួន ហើយ​យន្តហោះ​អី​ស្រា​អែល មិនបាន​បាញ់​យន្តហោះ​របស់​យើង​ឡើយ​»​។​

​និយាយ​អំពី​យន្តហោះ Il-20 របស់​រុស្ស៊ី​ដែល​បាញ់​ទម្លាក់​នៅ​ស៊ី​រី ប្រធានាធិបតី​ពូ​ទីន បានប្រកាស​នៅក្នុង​សន្និសីទកាសែត រួមជាមួយ​នាយករដ្ឋមន្ត្រី ហុង​គ្រី លោក Viktor Orban នៅ​ទីក្រុង​មូ​ស្កូ​ថា «​នៅពេលដែល មនុស្ស​ជិត​ស្លាប់ ពិសេស​នៅក្នុង​ស្ថានភាព​បែបនេះ គឺ​តែងតែ​កើត​មាននៅ​ស្ថានភាព​បែបនេះ ហើយ​វា​គឺជា​គ្រោះថ្នាក់ សោកនាដកម្ម​»​។​លោក​បន្តទៀតថា យន្តហោះ​អី​ស្រា​អែល មិន​បាញ់​ទៅលើ​យន្តហោះ​របស់​រុស្ស៊ី​ឡើយ​។​

​ហេតុ​ការ​ខាងលើ បង្ករ​ឲ្យ​មាន​ភាព​តានតឹង ដោយ​ទាហាន​រុស្ស៊ី​ចោទប្រកាន់​អី​ស្រា​អែល ថា​ជា​អ្នកបាញ់​ទ​មា្ល​ក់​យន្តហោះ រុស្ស៊ី ។ យន្តហោះ​ចម្បាំង​អី​ស្រា​អែល បាន​បាញ់​ទៅលើ​ទីតាំង របស់​ស៊ី​រី ក្នុងពេលនោះ មី​ស៊ី​ល S-200​របស់​ស៊ី​រី​ក៏បាន​បាញ់​ផងដែរ​។ ទាំងនោះ​ហើយ ដែល​អ្នកឯកទេស​លើកឡើងថា យន្តហោះ​អី​ស្រា​អែល​អាចជា​អន្ទាក់ បញ្ឆោត​ប្រព័ន្ធ​ការពារ​ស៊ី​រី​ឲ្យ​បាញ់ប្រហារ​ទៅលើ​យន្តហោះ​រុស្ស៊ី ។

​ទោះបី​បែបណា​ក្តី​រុស្ស៊ី​នឹង​បើក​ការស្រាវជ្រាវ​បញ្ចាក់​ឲ្យ​បាន​ច្បាស់​ពី​គ្រោះថ្នាក់​ខាងលើ​។​
​ក្រសួងការពារជាតិ​រុស្ស៊ី បាន​និយាយថា យន្តហោះ​អ៊ីស្រាអែល បាន​បង្ខំ​ឲ្យ​យន្តហោះ Il-20 ហោះចូល​ក្នុង​គន្លង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ស៊ី​រី កាលពី​ថ្ងៃ​ចន្ទ ក្រោយពី​មិនអាច​ផ្តល់​សញ្ញា​អាសន្ន​គ្រប់គ្រាន់​ដល់ទី​ក្រុង​មូ​ស្កូ ពី​ការវាយប្រហារ​មកលើ​គោលដៅ​នៅ​ស៊ី​រី​។​
​សូមបញ្ជាក់ថា យន្តហោះ Il-20 បាន​បាត់​ចេញពី​ប្រព័ន្ធ​រ៉ា​ដា កាលពី​វេលា​ម៉ោង​២៣ ម៉ោង​ក្នុងស្រុក ម្សិលមិញ ហើយ​អ៊ីស្រាអែល​នៅ​មិនអាច​ឆ្លើយតប​នោះទេ ចំពោះ​ការចោទប្រកាន់​មួយ​នេះ ។​

​អ៊ីស្រាអែល កម្រ​នឹង​ទទួលស្គាល់​ខ្លាំងណាស់​ចំពោះ​ការវាយប្រហារ​តាម​ច្រក​អាកាស​មកលើ​ប្រទេស​ស៊ី​រី ប៉ុន្តែ​មន្ត្រី​យោធា​អ៊ីស្រាអែល បាន​និយាយ​កាលពីពេល​ថ្មីៗ​នេះ​ថា ខ្លួន​បាន​វាយប្រហារ​មកលើ​គោលដៅ​ជាង​២០០​កន្លែង​របស់​អ៊ីរ៉ង់​នៅ​ប្រទេស​ស៊ី​រី ក្នុង​រយៈពេល​១៨​ខែ​កន្លងមកនេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close