ផ្សេងៗសន្តិសុខសង្គម

រឿង​អាស្រូវពុករលួយរបស់លោក ហ៊ា​​​​​​​​​​ល ទូច ប្រ​​​​​​​​ធានសាខា​​​​​​​​គយខេ​​​​​​​​​​​​​​​​​​​ត្តកំពង់ឆ្នាំង​​​​​​​​​​ត្រូវបា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នមន្ត្រីនិងភ្នាក់ងារ​​​​​​​​​​​​​​គយខេត្តកំពង់​​​​​​​​​​​ឆ្នាំង លាត​​​​​​​​​​​​​ត្រដាង​​​​​​​​​​​​​​​​​​​ជាប​​​​​​​​​​​​​ន្តប​​​​​​​​​​​ន្ទាប់ ជាពិសេស ទាក់ទងក​​​​​​​​​​​រណីគាប​​​​​​​​​​​​​​​​​​​​​​​​​​​​​​យកលុ​​​​​​​​​​​​​យពីក្រុម​​​​​​​​​​​​​​ឈ្មួញ

ប្រភពពីមន្ត្រីនិងភ្នាក់ងា​​​​​​​​​​​​​​​​​​រ​​​​​​​​​​​​គយក្នុង​​​​​​​​​​​​​​​​​​​​​​​​​ខេត្តកំពង់ឆ្នាំង មួយ​​​​​​​​​​​​​​​​ចំនួនបា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នបង្ហើបឲ្យដឹងថា ឈ្មួញមួយ​​​​ចំនួន​​​​​​​​​​​​​​​​​​​​​​​ដែលដឹកជញ្ជូនទំនិញគេ​​​​​​​​​​​​​ចពន្ធ ទំនិ​​​​​​​​​​ញបង់ព​​​​​​​​​​​​​​​​​​ន្ធមិនគ្រប់​​​​​​​​​​​​​​ពីច្រកព្រំ​​​​​​​​​​​ដែនក្នុង​​​​​​​​​​​ខេត្តបា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត់ដំបង

ខេត្តប៉ៃលិន ខេ​​​​​​​​ត្តបន្ទាយមា​​​​​​​​​​​​​នជ័យ ឆ្លងកាត់ផ្លូវ​​​​​​​​​ជាតិលេខ​​​​​​​​​​​​​​​​​​៥ ខេត្តកំពង់ឆ្នាំង គឺត្រូវលោក ​ហ៊ាល ទូ​​​​​​​​​​​​​​​​​​​​​​​​​ច ប្រើអំណាច​​​​​​​​​​​​​គាបយក​​​​​​​​​​លុយតាម​​​​​​​​​​អំពើចិ​​​​​​ត្ត។ សូម្បីតែឈ្មួញដែលដឹកជញ្ជូនទំនិញបង់ពន្ធគយត្រឹមត្រូវនៅច្រកព្រំដែនក៏ត្រូវលោក ហ៊ាល ទូច មេ​​​​​​​​​​​​​គយ ខេត្តកំពង់ឆ្នាំង ព្រមទាំង​បក្ខពួករាប់​ក្បាលរថយន្ត​​​​​​​​​​គាបយកលុ​​​​​​​​​​​​យលើតុក្រោ​​​​​​​​​​​​មតុតាម​​​​​​​​​​​​​ អំពើចិត្តផ​ងដែរ ។

ប្រភពដែ​លស្និទ្ធនិងលោក​ ហ៊ាល ទូច បា​​​​​​​​​​នឲ្យដឹងថា ​​​​​​​​​​មួយរយៈកន្លងទៅនេះ​លោក ​​​ហ៊ាល ទូច ​​​​​​​​​​​​និងបក្ខពួ​​​​​​​​​​​ក​​​​​​​​​​​​​​​​​​​​​​​កំពុងសប្បាយប្រមូល​​​​​​​​​​​​​​​​លុយពីក្រុម​​​​​​​​​​ឈ្មួញដឹកជ​​​​​​​​​​ញ្ជូនទំ​​​​​​​​​និញគេច ​​​​​​​​​​​​​​​​​ពន្ធទំនិញបង់ព​​​​​​​​​​​ន្ធមិនគ្រប់ និង​​​​​​​​​​​ទំនិញខុ​​​​​​​​​​​សច្បាប់​​​​​​​​​​​​​​​​​​​យ៉ាងសុខស្រួល ហើយមិនខ្វ​​​​​​​​​ល់ពីមតិរិះ​​​​​​​​​គន់អ្វីទាំង​​​​​​​​​​​​​​​​​អស់។​​​​​​​​​​ ឈ្មួញមួយ​​​​​​​​​ចំនួន​​​​​​​​​​​​​​​​​​ដែលបង្កប់ទំនិញ​​​​​​​​​​​គេចពន្​​​​​​​​​ធតាមរថយន្តក្រុ​​​​​​​​​​​​​​ងដឹកជញ្ជូនអ្នក​​​​​​​​​​​ដំណើរ​​​​​​​​​​របស់ក្រុ​​​​​​​​​​មហ៊ុនមួ​​​​​​​​​យចំនួន​​​​​​​​​​ត្រូវបង់​​​​​​​​​​លុយតា​​​​​​​​​​​​ការកំណ​​​​​​​​​​​ត់រប​​​​​​​​​​​​​​​​​​​​​ស់លោក ហ៊ាល ទូច ទើ​​​​​​​​​​បអា​​​​​​​​​​​ចចៀសផុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តពីការបង្ក្រាប ​​​​​​​​​ហើយ​​​​​​​​​​បើឈ្មួញណា​​​​​​​​​​ហ៊ានគេ​​​​​​​​​​​​​​​​​​​ចវេះត្រូវប្រ​​​​​​​​​​ឈមនឹង​​​​​​​​​​​​ការបង្ក្រាបជាមិ​​​​នខាន។

ក្រុមឈ្មួញតូច​តាចដែលរ​កស៊ីដឹកជញ្ជូនផ្លែឈើ​​​​​​​​​​ និងទំនិញ​​​​​​​​​​​​​​​​ផ្សេងៗតាមរ​​​​​​​​​​ថយន្តសាំយ៉ុ​​​​​​​​​ង រថយន្តកូរ៉េ ​​​​​​​​​បានឲ្យដឹងថា សម្រាប់ផ្លែឈើនិ​ង ទំនិញក្នុងមួយ​​​រថយន្តត្រូវ​​​​​​​​​​លោក ហ៊ា​​​​​​​​​ល ទូច គាប​​​​​​​​​​យកលុ​​​​​​​​យពី៨ម៉ឺ​​​​​​​​​​​​​​​​​​​​នរៀលទៅ​​​​​​​​​១០ម៉ឺនរៀល​​​​​​​​​​ដោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យគ្មានបង្កាន់ដៃឬវិក្កយ​​​​​​​​​​បត្រត្រឹម​​​​​​​​​​ត្រូវឡើ​​​​​​​​​​យ។ ក្នុ​​​​​​​​​​ងមួយថ្ងៃៗ​​​​​​​​​​​មានរថយន្ត​​​​​​​​​​​​​​​​​​​​​​សាំយ៉ុង រថយន្តកូរ៉េ ដឹកជ​ញ្ជូនផ្​​លែ​​​​​​​​​​​​​​​​​​​​​​​​ឈើនិងទំនិញផ្សេងៗឆ្លងកាត់​​​​​​​​ផ្លូវជាតិ​​​​​​​​​​លេខ៥ ខេត្តកំពង់ឆ្នាំង ​រាប់រយ​គ្រឿងដូច្នេះ​​​​​​​​​​​លោក ហ៊ា​​​​​​​​​​​ល ទូច ប្រធានសា​ខាគ​​​​​​​​​​​​​​​​យខេត្តកំពង់ឆ្នាំង ​​​​​​​​​​​ប្រមូល​​​​​​​​​​លុយបាន​​​​​​​​​យ៉ាងច្រើនស​ន្ធឹកសន្ធាប់។ធ្វេីអោយបាត់បង់ចំណូលរដ្ធក្នុងមួយឆ្នាំៗរាប់សិបមុឺនដុល្លារដោយសារលោកប្រធានសាខាមួយនេះ៕គួរណាស់លោកគុណ ញឺមមេត្តាប្រមោលមេីលលោកទូច​ ហ៊ាលផងទាន។

ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុង​ខេត្តកំ​ពង់ឆ្នាំ​​​​​​​​​​ង មួយចំនួន​​​​​​​​​​បានឲ្យដឹ​​​​​​​​​​​​​​​​​​​​​ងថា សម្រា​​​​​​​​​​ប់ឈ្មួញធំ​​​​​​​​​​​ៗដែល​​​​​​​​​​ដឹកជ​​​​​​​​​​​​​​​​​​​​​ញ្ជូនទំនិញគេចពន្ធឆ្លងកា​​​​​​​​​ត់ផ្លូវជាតិ​​​​​​​​​​លេខ៥ ​​​​​​​​​ខេត្តកំពង់ឆ្នាំ​​​​​​​​​ង សុទ្ធតែ​​​​​​​​​មានទំ​​​​​​​​​​​​​​​​​​​នាក់ទំនង​​​​​​​​​​ជិតស្និ​​​​​​​​​​ទ្ធជាមួយលោ​​​​​​​​​​​​​​​​​​​ក ហ៊ា​​​​​​​​​​​​ល ​​​​​​​​​​​​​​​​​​​​​​​​​​​​​ទូច ទើបអាចដឹក​​​​​​​​​​ជញ្ជូនទំនិញ​​​​​​​​ទៅដល់គោ​​​​​​​​​​លដៅប្រកបដោ​យសុវត្ថិភាព​បា​​​​​ន ​​​​​៕ដោយឡែកលោកហ៊ាល​​ទូច​មិនអាចសុំការបំភ្លឺបានឡេីយដោយទូរសព្ឌ័គ្មានអ្នកទទួល។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close