សន្តិសុខសង្គម

ឆ្លង​ចរន្ត​អគ្គីសនី ឆេះ​ក្រុមហ៊ុន internet opennet នៅជាប់​ផ្លូវ​លេខ​306

​ភ្នំពេញ ៖ មាន​ហេតុការណ៍​អគ្គីភ័យ​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃទី​២៦ ខែ​ក​ញ្ញ ឆ្នាំ​២០១៨ ក្នុង​ក្រុមហ៊ុន internet opennet ជាប់​ផ្លូវ​លេខ​306 ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន បណ្ដាល​ឲ្យ​ក្រុមហ៊ុន​នោះ​រង​ការខូចខាត​សំភារៈ​យ៉ាងដំណំ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​និង​មាន​ករណី​អគ្គីភ័យ​កើតឡើង​នោះ​គឺ គេ​សង្កេតឃើញ​មាន​ផ្ទុះ​សេ​ខ្សែភ្លើង​ក្នុង​ក្រុមហ៊ុន​ខាងលើ រួច​ក៏​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ឡើង​បន្តិច​ម្ដងៗ ទើប​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​មកជួយ​អន្តរាគមន៍ ដោយ​កម្លាំង​សមត្ថកិច្ច​បាន​បញ្ចេញរ​ថ​យន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង មកជួយ​បាញ់​ពន្លត់​យ៉ាង​ញាប់ដៃ​ញាប់ជើង និង​ប្រើ​ពេលវេលា​ជាង​១​ម៉ោង​ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន ។​

​យោងតាម​ប្រភពពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុងករណី​ខាងលើនេះ គឺ​ផ្ដើមចេញ​មកពី​ផ្ទុះ​សេ​ខ្សែភ្លើង​ក្នុង​ក្រុមហ៊ុន​OPENNET​ខាងលើ ទើប​បង្ក​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​នេះ​កើតឡើង ។ ហើយ​ខាង​កម្លាំង​ជំនាញ​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​បានចេញ​រថយន្ត​ចំនួន​១៦​គ្រឿង ដែល​មកពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​១៣​គ្រឿង ខាង​ក្រសួងមហាផ្ទៃ​ចំនួន​៣​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​១៩​គ្រឿង ទើប​ពន្លត់ភ្លើង​រលត់​ទៅវិញ​ជា​ស្ថាពរ ។ ក្នុង​ហេតុការណ៍​នេះដែរ​មិន​បណ្ដាល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងរបួស​នោះឡើយ ដោយ​គ្រាន់តែ​ខូចខាត​នូវ​សំភារៈ​ក្នុង​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​តែប៉ុណ្ណោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close