ផ្សេងៗសន្តិសុខសង្គម

ជំនួញឈើប្រណិតខុសច្បាប់ចាប់ផ្ដើមកក្រើកសាជាថ្មីទៀតហើយ ដែលមានឈ្មោះ ទួច ជាប្ដី និងប្រពន្ធ ឈ្មោះណាត ជាមេឈ្មួញដែលល្បី

ខេត្តរតនះគីរី៖  ជំនួញឈើប្រណិតខុសច្បាប់ចាប់ផ្ដើមកក្រើកសាជាថ្មី ការចាប់ផ្ដើមដំណើរការដឹកឈើរប្រណិតខុសច្បាប់នេះបានកើតឡើងនៅយប់ថ្ងៃទី26ខែកញ្ញាឆ្នាំ2018នេះ ហើយមេឈ្មួញពីរនាក់ប្ដីប្រពន្ធខាងលើបានធ្វើការដឹកបទល្មើសព្រៃឈើតាមរថយន្តម៉ាកសាំងយ៉ុងជាច្រើនគ្រឿងដែលមិនមានពាក់ស្លាក

លេខនោះទេ នៅពេលនេះមេឈ្មួញទាំងពីរនាក់ប្ដីប្រពន្ធខាងលើបានប្រែរូបភាពប្ដូឲ្យទៅឈ្មោះយាយអួក នឹងឈ្មោះអាជា ដើម្បីរត់ការក្នុងន័យបំភាន់ភ្នែកអ្នកការសែតនឹងសមត្ថកិច្ចទៅវិញ។ ហើយប្ដីប្រពន្ធពីរនាក់ខាងលើនេះដែរ តែងតែជួយរត់ការបែបនេះដោយសារយាយអួកត្រូវជាដន្លងជាមួយនិងប្ដីប្រពន្ធខាងលើផងដែរ។សូមបញ្ជាក់ថា យាយឈ្មោះអួកនឹងឈ្មោះអា ជា ក៏មានរថយនផ្ទាល់ខ្លួនក្នុងម្នាក់ៗចំនួន2គ្រឿងម៉ាកសាំងយ៉ុងសម្រាប់ដឹកឈើខុសច្បាប់យ៉ាងសកម្មទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វាអន្ថរជាតិអូយ៉ាដាវផងដែរ។

បើតាមសេចក្ដីរាយការណ៏រពីប្រជាពលរដ្ឋរស់នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូយាដាវបានអោយសារព័ត៌មានដឹងថាសមត្ថកិច្ចគ្រប់ជាន់ថ្នាក់គេបានអនុញាតិអោយក្រុមឈ្មួញទាំងអស់នោះដឹកឈើខុសច្បាប់ត្រឹមតែ ស្រុក ប កែវ នឹងស្រុកអូយ៉ាដាវតែប៉ុណ្ណោះ និងដំណើរតាមផ្លូវជាតិលេខ78ឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វាអន្ដរជាតិអូយ៉ាដាវបានយ៉ាងរលូនដោយមិនរំខានដំណេកលោកអុី ចំរេីនឡេីយ។ ប្រពភដដែលបានបន្តទៀតថា បច្ចប្បន្ននេះសមត្ថកិច្ចគេបានអនុញាត្តិអោយឈ្មោះយាយអួកនឹងឈ្មោះអា ជា នឹងប្ដីប្រពន្ធខាងលើអង្គុយងេចាំប្រមូលទិញរាល់ឈើដែលខុសច្បាប់ដែលដឹកតាមម៉ូតូហើយយកមកលក់ឱ្យពួកគេនៅចំណុចភូមិប៉ក់ ធំ ហើយក្នុងមួយថ្ងៃៗមានម៉ូតូចំនួនរាប់រយគ្រឿងដឹកឈើមកលក់អោយមេឈ្មួញទាំង4នាក់ខាងលើនេះផងដែ។និងនៅតែគឃ្លើននិងមិនដែលយកត្រជាក់ស្តាប់ហើយធ្វើការមិនមានស្ថាប័នជំនាញដែលពាក់ព័ន្ធណាមកចាត់ការជនបង្ករបទល្មើសព្រៃឈើទាំងបួននាក់ខាងលើនោះម្ដងណាឡើយ។ព្រោះសមត្តកិច្ចចាត់ទុកឈ្មួញប្តីប្រពន្ធឈ្មោះទូចនិងណាតជាឆ្នាំងបាយពួកគាត់ទៅហេីយ។ ក្នុងករណីជំនួញឈើខុសច្បាប់ខាងលើក្រសួងមហាផ្ទៃបានចេញលិខិតរួចមកហើយក៏គឺឱ្យសមត្ថកិច្ចនិងស្ថាប័ន្តពាក់ព័ន្ធនិងអាជ្ញាធរខេត្តរតនគិរីធ្វើការបទល្មើសទាំងនោះ។តែផ្ទុយទៅវិញបែជាស្ថាប័នដែលពាក់ព័ន្ធនិងអជ្ញាធរខេត្តគឃ្លើនបានឃុបឃិតគ្នាជាប្រព័ន្ធធ្វើអំពើពុករលួយជាមួយជនល្មើសបើកដៃអោយឈ្មួញចំនួន៤នាក់ខាងលើរកស៊ីយ៉ាងកគ្រឹកគគ្រេងដោយមិនខ្លាចរអាជាមួយនិងច្បាប់ឡេីយបេីទោះបីសម្តេចក្រឡាហោម​ស​ខេងបានធ្វេីការព្រមានដល់អភិបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃទី23ខែកញ្ញ៉ាឆ្នាំ,2018ថ្មីៗយ៉ាងនេះក៏ដោយក៏សកម្មភាពដឹកជញ្ជូនឈេីនៅខេត្តរតនគិរីនៅតែមានការដឹកជញ្ជូនឈេីនៅតែកេីតមានជាប្រចាំជាពិសេសមេឈ្មួញប្តីប្រពន្ធនេះតែម្តង។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close