សន្តិសុខសង្គម

ពលរដ្ឋ​រិះគន់​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​សណ្ដាន់​

​ទោះបី​កន្លងមក​មាន​សារ​ព​ត៏​មាននៅ​ក្នុងស្រុក​ជាច្រើន​ធ្លាប់បាន​លើកយក​មក​ធ្វើកា​ចុះផ្សាយ​ជា​ហូរហែ​មកហើយ​ក៏ដោយ រ​ហួត​មកដល់ពេលនេះ​គេ​នៅតែ​ឃើញ​មាន​គោយន្ត​ជាច្រើន​នៅមាន​សកម្មភាព​យ៉ាង​មមាញឹក ដឹក​ចេញពី​ព្រៃ​អង់​តែ​ន​និង​ព្រៃ​ឡង់​​ស្ថិតក្នុង​ភូមិសាស្ត្រ​សណ្ដាន់ ខេត្តកំពង់ធំ​ដដែល​។​

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​មានផ្ទះ​នៅតាម​ដងផ្លូវ​ដែល​ពួក​ឈ្មួញ​បាន​ដឺ​ក​នោះ​និយាយថា នៅ​ផ្លូវ​ស្រុក​សណ្ដាន់​កាត់​តាម​ភ្នំ​រៀង​ឆ្លង​មក​ស្រុក​ប្រាសាទ​សំបូរ​នេះ នៅតែមាន​ពួក​ឈ្មួញ​ដឹកឈើ​ភាគច្រើន​តាមរយៈ​គោយន្ត​កន្ត្រ​យ័​និង​រថយន្ត​ធន់​ធំ​មួយចំនួនទៀត​ដែល​កំពុង​ធ្វើ​ប្រតិបត្តិកា​ជា​ហែៗ​មិន​ថា​ថ្ងៃ​ឬ​យប់​និង​មាន​ពិធីបុណ្យ​ផ្សេងៗ​នោះឡើយ​។​

​ប្រភព​ដដែល​ឲ្យ​ដឹងថា ពួកគាត់​ធ្លាប់​ឃើញ​មាន​សមត្ថកិច្ច​មេព្រៃ​នៅ​ស្រុក​សណ្ដាន់​ដាក់​ប៉ុស្តិ៍​ជជុះ​ចាំ​ដេញ​ស្ទាក់​ជាច្រើន​កន្លែង​ដែរ​តែ​គ្មាន​ប្រសិទ្ធិភាព ដោយសា​តែ​អ្នកដឹកឈើ​ទាំងនោះ​យកប្រាក់​ដុល្លារ​ម​កបាំងមុខ​ជិត​។​

​តែ​ដោយឡែក​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រក​ទទួលទាន​តូចតាច​វិញ ដូចជា ដឹកអុស ធ្យូង​និង​ជំនៀ​ឈើ​ជាដើម​ពួកគាត់​ទាំងនោះ​គ្មាន​លទ្ធិភាព​បង់ប្រាក់​ជូន​ដល់​ពួកនេះ​គ្រប់​ចំនួន​តាម​ការកំណត់​ទេនោះ និង​ត្រូវ​រងគ្រោះ​ដោយសា​គេ​ដេញ​ប្រមាញ់​អោយ​ត្រឡប់មក​ក្រោយ​វិញ​ដោយ​ប្រើប្រាស់​សិទ្ធ​អំណាច​មេព្រៃ​ដើម្បី​កៀបសង្កត់​ដូចជា​គុណ​ពិន័យ​ឬ​បង្គ​ប់​យម​លុយ​ដោយ​ដាក់​កំណត់​ជាដើម​។​

​ពាក់​ព​ន្ធ័​ទៅ​និង​បញ្ហា​បង្ក្រាប​ដោយ​គ្មាន​កម្លា​ភាព​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​និង​មន្ត្រី​នៅ​ខេត្តកំពង់ធំ​និយាយ​បែប​រិះគន់​ទៅលើ​សមត្ថកិច្ច​មេព្រៃ​ថា ទង្វើ​បែប​ខាងលើនេះ​មិន​ស​ក្កិ​សម​មក​ធ្វើជា​មន្ត្រី​យុ​ត្តិ​ធ​ម៏​នោះទេ ព្រោះ​នៅមាន​អ្នកដឹកឈើ​ច្រើនណាស់ ហើយ​ក៏មាន​អ្នករងគ្រោះ​ច្រើន​ដែរ​។​

​ករណីនេះ យើង​នៅ​មិនទាន់​អាចទាក់ទង​សុំ​ការបំភ្លឺ​ពី​រដ្ឋបាល​ព្រៃឈើ​ស្រុក​សណ្តាន់​បាន​នៅឡើយ​ទេ​ថ្ងៃនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close