អន្តរជាតិ

គណរដ្ឋមន្ត្រីជប៉ុនដាក់លិខិតលាលេងពីដំណែងជាបន្តបន្ទាប់

គណរដ្ឋមន្ត្រីជប៉ុនបានដាក់លិខិតលេលេងចេញពីដំណែងជាបន្តបន្ទាប់ដើម្បីបើកផ្លូវ ដល់នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូអាបេ បង្កើតរដ្ឋាភីបាលថ្មី នៅរសៀលថ្ងៃទី២ខែតុលានេះ។


នៅព្រឹកថ្ងៃទី២ខែតុលា នេះសមាជិកគណរដ្ឋមន្ត្រីជប៉ុន បានដាកលិខិតលាលេងចេញពីដំណែងឡើងទៅកាន់នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូអាបេ ។ នៅរសៀលថ្ងៃទី២នេះដែរ គណរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំក្រោមការដឹកនាំរបស់លោក អាបេ ។ នៅក្នុងកិច្ចប្រជុំនោះ ប្រធានការិយាល័យនាយករដ្ឋមន្ត្រី នឹងប្រកាស់នៅបញ្ជីឈ្មោះគណរដ្ឋមន្ត្រីថ្មី។ ក្នុងថ្ងៃនេះដែរគណរដ្ឋមន្ត្រីថ្មីនឹងចូលទៅគលព្រះចៅអធិរាជ្យជប៉ុន។
ប្រភពព័ត៌មានបានឲ្យដឹងថា នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូអាបេ នឹងរក្សា តំណែងមន្ត្រីសំខាន់ៗ៧រូប ហើយតែងតែមន្ត្រីថ្មី១២រូប ក្នុងជួររដ្ឋាភិបាលថ្មីនេះ។
នៅយប់ថ្ងៃទី២ខែតុលានេះ នាយករដ្ឋមន្ត្រីអាបេ នឹងធ្វើសន្និសីទកាសែត ដើម្បីបកស្រាយពីការសម្រេចជ្រើសរើស មន្ត្រីថ្មីមួយចំនួន ឲ្យចូលកាន់តំណែងសំខាន់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close