បច្ចេកវិទ្យាសន្តិសុខសង្គម

លោក​ ឱម យ៉ិន​ទៀងប្រ​ធានអង្គភាព​ប្រឆាំងអំពើពុ​ករលួយគួរ​បើកការស៊ើប​អង្កេត​រឿងអា​ស្រូវ​ពុករលួយ​របស់លោក​ សំ កុសល​មេគយខេត្តកោះ​កុង

ពីខេត្តកោះកុង; ប្រភពដែលស្និទ្ធនឹងលោក​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង បាន​បង្ហើប​ឲ្យ​ដឹងថាបច្ចុប្បន្ន​ ឈ្មួញ​មួយចំនួន​នៅ តែ​នាំចូល​ម៉ូតូ​ទំនើបៗ ​គេចពន្ធរថយន្ត​ទំនើបៗ​ អត់​ពន្ធនិង​

ទំនិញគេចពន្ធ​ ច្រើន​ប្រភេទ​ពី​ទឹកដី​សៀម​ ចូល​ទឹកដី​ខ្មែរ​ យ៉ាង​រាលដាល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំ ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ ចាំ​យាម ច្រក​ស្រែ អំបិល ច្រក​ប៉ាក់​ខ្លង និង​ច្រក​ផ្សេងៗ​ទៀត​គឺ​បង់ពន្ធ​ ចូល​រដ្ឋ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមា ន​ការ ឃុប ឃិត​បែង​ចែក​ផលប្រយោជន៍​គ្នា​រវាង​ក្រុម​ឈ្មួញ​និង​លោក សំ កុសល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក សំ កុសលហ៊ាន​ធ្វើ​អ្វីៗតាម​អំពើ​ចិត្ត​របស់ខ្លួនបំពាន​ទៅលើ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​និង​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា​។

ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកោះកុង មួយចំនួន​បាន​ឲ្យ​ដឹងថា បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​មកដល់ពេលនេះ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នាំគ្នា​សម្ងំ​ស្ងាត់ឈឹង​។ ហេតុនេះហើយ​ទើប​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង កាន់តែ​មានអំណាច​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ខេត្តកោះកុង បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​ចុងក្រោយ​នេះ​លោក សំ កុសល ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​តាមរយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។

បើតាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកោះកុង មួយចំនួន​បាន​ឲ្យ​ដឹងថា អំពើពុករលួយ​យ៉ាង​គឃ្លើន​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង គឺ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​បង់ពន្ធ​តាមរបៀប​ម៉ៅការ ហើយ​ឈ្មួញ​ទាំងនោះ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​តែម្តង​។ អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក សំ កុសល កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ព្រោះ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា កំពុង​សម្ងំស្ងៀម​បណ្ដោយ​ឲ្យ​លោក សំ កុសល មេ​គយ​ខេត្តកោះកុង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ លើស​នេះ​ទៅទៀត​លោក សំ កុសល តែងតែ​ប្រើប្រាស់​ឈ្មោះ​មេ​គយ​ធំៗ​មួយចំនួន​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ដើម្បី​គំរាម​មិន​ឲ្យ​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកោះកុង ធ្វើការ​តវ៉ា​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល មេ​គយ​ខេត្តកោះកុង ឲ្យ​បាន​ស៊ីជម្រៅ​។ មានត

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close