អន្តរជាតិ

បាញប្រហារទៅលើកម្លាំងប៉ូលិស ស្លាប់និងរបួស​៥នាក់នៅអាមេរិក

អាមេរិកបន្តរងការបាញ់ប្រហារទៀតហើយ ដោយពេលនេះ គឺបាញ់ប្រហារសម្តៅទៅលើក្រុមប៉ូលិសយាមល្បាត ។ សរុបមានប៉ូលិស ម្នាក់ស្លាប់ និង ៤នាក់ រងរបួសនៅក្នុងហេតុការបាញ់ប្រហារ​ កើតឡើងនៅទីក្រុង​ Florence ​រដ្ឋ carolina អាមេរិក​។


សារព័ត៌មានCNN ​បានផ្សាយថា នៅវេលាម៉ោង​១៧រសៀលថ្ងៃទី​៣ខែតុលា (ត្រូវនឹងព្រឹកទី​៤ខែតុលា ម៉ោងនៅកម្ពុជា )កម្លាំងសន្តិសុខបានប្រកាសថា ចាប់បានជនដៃដល់ ម្នាក់ ក្រោយការបាញ់ប្រហារ មួយម៉ោង។
ឆ្លើយតបនឹងបទសម្ភាសន៍ លោក​ John Wukela ​អ្នកនាំពាក្យ រដ្ឋាភិបាលទីក្រុង​ Florecne ​បានបញ្ចាក់ថា មានប៉ូលិស រងរបួសធ្ងន់ ជាច្រើននាក់ ប៉ុន្តែលោកមិនបាន ប្រកាសឲ្យដឹងពីចំនួនអ្នកស្លាប់នោះឡើយ ក៏ដូចជា អត្តសញ្ញាណជនដៃដល់ ក៏ដូចជាហេតុផលដែលបានបញ់ប្រហារនោះ ។
កម្លាំងសន្តិសុខនៅក្នុងទីក្រុងខាងលើ​បាន ឡោមព័ទទីតាំង កើតហេតុ ដើម្បី បើកការស្រាវជ្រាវ ។ សាលារៀបមធ្យមសិក្សា ​ West Florence ​នៅក្បែរនោះ បង្ខំចិត្តត្រូវបិទទ្វាជាបណ្តោះអាសន្ន ដើម្បីបង្ការខ្លាចមានភាពគ្រោះថ្នាក់។
ទីក្រុង​ Florence គឺជាទីក្រុងដែលមានពលរដ្ឋ ជិត ៤០មឺននាក់រស់នៅ ស្ថិតនៅ កណ្តាល នៃទីក្រុង Columbia និង Charleston ​រដ្ឋកាលីហ្វ័រនីញ៉ា ។មកទលពេលនេះគែមិនទាន់ដឹងពីហេតុផលដែល មានការបាញ់ប្រហារទៅលើកម្លាំងប៉ូលិស នោះឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close