ឯកឧត្តម ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរី ដឹកនាំកម្លាំចម្រុះចុះពិនិត្យក្រុមហ៊ុនមួយចំនួនដែលទទួលការវិនិយោគដីសម្បទានសេដ្ធកិច្ចរបស់រដ្ធាភិបាលដែលកាប់ឈើខុសច្បាប់

( មណ្ឌលគិរី) ៖ លោកសុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តមណ្ឌលគិរី បានអោយដឹងថា ពាក់ព័ន្ធនិងព័ត៏មានខ្សឹបខ្សៀវ ពីមាត់មួយទៅមាត់១លឺថាច្រកដាក់ដាំ បំរ៉ុងចេញឈើនោះ វាជាការ

មិនពិតទេ បើប្រសិនជាមានមែនអ្នកនោះថ្លើមធំពេកហើយ ម៉្យាងនៅព្រឹកមិញថ្ងៃទី០៣ តុលា ២០១៨នេះ ទើបតែប្រជុំលើបញ្ហានេះ ជាខេត្ត គឹមិនអោយមាន នឹងមានបញ្ជាយ៉ាងដាច់អហ័ងការផងដែរ របស់ឯកឧត្ដមអភិបាលមិនអោយមានការកាប់និងដឹកជញ្ជូនឈើជាដាច់ខាត។
លោកសុង ឃាង បានអោយដឹងទៀតថា លោកនិងចាត់វិធានការ ដល់មន្ត្រី រដ្ឋបាលព្រៃឈើ ដើម្បីចុះពិនិត្យលើករណីនេះប្រសិនបើរកឃើញ។

សូម រំលឹកផងដែរថា ថ្មីៗ លោកស្វាយ សំអ៊ាងអភិបាលខេត្ត ដឹកនាំកំលាំងចម្រុះចុះពិនិត្យក្រុមហ៊ុនមួយចំនួនដែលទទួលការវិនិយោគដីសម្បទានសេដ្ឋកិច្ច របស់រដ្ឋាភិបាល ដែលសង្ស័យថា មិនអនុវត្តទៅតាមច្បាប់ របស់ក្រសួង។ការចុះពិនិត្យនេះ បន្ទាប់ពីមានការស្ដីបន្ទោស ពីសម្ដេចក្រឡាហោម ថាលោកអភិបាលខេត្តគួរចុះត្រួតពិនិត្យ ក្នុងក្រុមហ៊ុនដែលកាប់ឈើខុសច្បាប់ ។ ព័ត៏មាន ខ្សឹបដាក់ត្រចៀក ។ រូបភាពចុះពិនិត្យក្រុមហ៊ុន នៅស្រុកកោះញ៉ែកខេត្តមណ្ឌលគិរី

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close