អន្តរជាតិ

អាមេរិកចាត់ទុកចិនជាការគំរាមកំហែង ដល់វិស័យឧស្សហកម្ម ការពារជាតិ

មន្ទីបញ្ចកោណ បានប្រកាសថា ទីក្រុងប៉េកាំកំពុងតែ ខិតខំធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន​ចុះខ្យោយ នៅវិស័យឧស្សាហកម្មការពារជាតិ ។


សារព័ត៌មានរ៉យទ័របានសកស្រងរបាយការណ៍ស្តីពីយុទ្ធសាស្ត្រ របស់មន្ទីបញ្ចកោណ ដែលបានប្រកាសនៅថ្ងៃទី ៥ខែតុលា ដែលមានប្រវែង ១៥០ទំព័រថា «ចិនកំពុងតែ ធ្វើឲ្យ ប៉ះពាល់យ៉ាងខ្លាំង ដល់ វិស័យ ផ្គត់ផ្គង សម្ភារៈយោធារបស់ទាហានអាមេរិក ។
របាយការណ៍បានបង្ហាញពីចំណុចខ្យោយជាង ៣០០ចំណុចនៅក្នុងវិស័យឧស្សាហកម្មសព្វាវុធ អាមេរិក អាចរងការគំរាមកំហែង ដល់ប្រភពផ្គត់ផ្គង សម្ភារៈ និងអាវុធដល់ទាហានអាមេរិក​។
មន្ទីបញ្ចកោណអាមេរិកបានបញ្ចាក់ថា ចិនកំពុងតែស្វែងរក​ការគ្រប់គ្រង ទីផ្សាផ្គត់ផ្គង់​ វត្ថុធាតុដើម ដ៏គម្រ ដើម្បីផ្គត់ផ្គង់ដោយវិស័យយោធាអាមេរិក​ ។ជាក់ស្តែង ទីក្រុងប៉េកាំងកំពុងតែ គ្រប់គ្រង ទាំងស្រុងនៅ​សារធាតុ​ Perchlorate Amoni ​ដែលជាសាធាតុសំខាន់ នៅក្នុងថាមពល មីស៊ីលឆ្លងទ្វីប ។
របាការណ៍បានបង្ហាញឲ្យឃើញថា សកម្មភាពខាងលើ កើតឡើង ក្រោយពេលដែលទំនាក់ទំនងរវាងអាមេរិក និងចិន​ប្រឈមមុខតានតឹងដាក់គ្នា ក្នុងវិស័យពាណិជ្ជកម្ម សេរីភាពចរាចរណ៍នៅដែនសមុទ្រ ។ កាលពីខែកញ្ញាកន្លងមក រដ្ឋាភិបាលអាមេរិក​បានអនុម័ត ដាក់ទណ្ឌកម្ម ទៅលើក្រសួងការពារជាតិចិន ដោយសារតែទិញអាវុធពីរុស្សី
នៅពេលនេះដែរ កម្លាំងទាហានជើងទឹកអាមេរិក បានរៀបចំ ការធ្វើសមយុទ្ធ ដោយសម្ងាត់ ជាទ្រងទ្រាយធំនៅតំបន់សមុទ្រ ដែលមានវត្តមានរបស់ចិន ដើម្បីជាការផ្ញើរសារ ទៅកាន់ទីក្រុងប៉កាំង ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close