អូស្ត្រាលី បិទជំរុំជនភៀសខ្លួន​ដើម្បីទប់ស្កាត់ ជនអន្តរបវេសខុសច្បាប់

អ្នកនាំពាក្យក្រសួង អន្តោបវេសន៍អូស្ត្រាលី​លោក​ David Coleman ​បានប្រកាសថា «មជ្ឈមណ្ឌុល ជនភៀសខ្លួន ត្រូវបានបិទទ្វា ហើយជនភៀសខ្លួន​៣០នាក់ ត្រូវបានបញ្ចូនទៅកាន់ តំបន់ផ្សេង។

នេះជាការខិតខំ របស់រដ្ឋាភីបាលទីក្រុង Canberra ដើម្បីរារាំងការជួញដូរមនុស្ស ខុសច្បាប់​ចូលទៅកាន់អូស្ត្រាលី ។ កន្លងមកជនភៀសខ្លួនត្រូវបានបញ្ចូនទៅកាន់កោះ មួយ  និងជំរុំជនភៀសខ្លួនផ្សេងទៀត  នៅ​ Papua new Guinea និង​ Nauru ស្ថិតនៅតបំបន់សមុទ្រប៉ាស៊ីហ្វិក។

នាវាដឹកជនភៀសខ្លួន បានធ្វើដំណើរជារៀងរាល់ថ្ងៃ ពីទីតាំងផ្សេងៗនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងស្រីលង្ការ  ដោយដឹកអ្នកដំណើរ ពីអាហ្វហ្គានីស្ថាន និងមជ្ឈឹមបូព៌ា ។នាវាដឹកជនភៀសខ្លួនជាច្រើនបានលិច នៅកណ្តាលសមុទ្រ ពេលកំពុងធ្វើដំណើរចូលទៅកាន់​ទឹកដីអូស្ត្រាលី ។

រដ្ឋាភីបាលអូស្ត្រាលីបានបដិសេធ ទទួលជនភៀសខ្លួនចូលទៅកាន់អូស្ត្រាលីតាំងពី ចុងឆ្នាំ​២០១៣។ នាវាដឹកអ្នកដំណើរត្រូវត្រឡប់ទៅស្រុកវិញ។ លោក​ Caleman ​បញ្ចាក់ថា ចាប់តាំងពីខែកក្កដាឆ្នាំ​២០១៣មកទលពេលនេះ មានជនភៀសខ្លួនជាង ១០ពាន់នាក់រស់នៅក្នុងជំរុំជនភៀសខ្លួន អូស្ត្រាលី ក្នុងនោះមានកុមារ ពាន់នាក់ ។

ជំរុំជនភៀសខ្លួន មានចម្ងាយពីទីក្រុង​Perth ប្រមាណ ២៣០០គីឡូម៉ែត្រ នៅភាគខាងជើង ត្រូវបានបង្កើតឡើងនៅឆ្នាំ​២០០៨

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close